តើអ្នកត្រូវនឹងល័ក្ខខណ្ឌទទួលជំនួយរបស់យើងដែរឬទេ?

ក្នុងឆ្នាំ២០១៧ កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាស​ម្ព័ន្ធ ​ ស្វែងរកស្ថាប័នដូចខាងក្រោម ដើម្បីធ្វើការជាមួយ៖
១.     ក្រុមហ៊ុនផ្គត់ផ្គង់ទឹកដែលទទួលបានប្រកាសអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្មតាមរយៈដំណើរការដេញថ្លៃ
២.     ក្រុមហ៊ុនផ្គត់ផ្គង់ទឹកដែលចង់កែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដើម្បីមានលក្ខណៈគ្រប់គ្រាន់នឹងទទួលបានប្រកាសអនុញ្ញាត២០ឆ្នាំ។
៣.     សហគ្រាសអគ្គិសនីជនបទដែលមានអាជ្ញាប័ណ្ណ និងដែលចង់ពង្រីកបណ្តាញរបស់ខ្លួន
៤.     សហគ្រាសអគ្គិសនីជនបទដែលមានអាជ្ញាប័ណ្ណ និងដែលចង់ភ្ជាប់បណ្តាញទៅគ្រួសារដែលមិនអាចមានលទ្ធភាពបង់ថ្លៃការតភ្ជាប់
៥.     ក្រុមហ៊ុនដែលចង់វិនិយោគក្នុងថាមពលពន្លឺព្រះអាទិត្យ
៦.     ស្ថាប័នហិរញ្ញវត្ថុដែលចង់វិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធឯកជន
ក្នុងប៉ុន្មានឆ្នាំខាងមុខ យើងនឹងអាចផ្តល់ជំនួយដល់៖
១.     ក្រុមហ៊ុនផ្គត់ផ្គង់ទឹកដែលចង់ពង្រីកបណ្តាញរបស់ខ្លួន
២.     ក្រុមហ៊ុនអគ្គិសនីដែលពង្រីកបណ្តាញទៅដល់អាជីវកម្ម
៣.     ក្រុមហ៊ុនកែច្នៃសំរាម
តើអ្នកត្រូវធ្វើដូចម្តេចដើម្បីស្នើសុំការគាំទ្រ?
ក្រុមហ៊ុនត្រូវបានទាក់ទងទៅដោយផ្ទាល់ តាមរយៈបញ្ជីឈ្មោះដែលត្រូវបានផ្តល់ ដោយក្រសួងពាក់ព័ន្ធ។ ការផ្តល់ជំនួយត្រូវបានផ្សព្វផ្សាយ លើគេហទំព័ររបស់យើង របស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងរបស់សមាគមន៍ដែលមានវិជ្ជាជីវៈនានា។
តើយើងផ្តល់​ការគាំទ្រ​លើ​អ្វី​ខ្លះ?
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ការឧបត្ថមធនដល់​អាជីវកម្មដែល​ត្រូវ​តាម​ល័ក្ខ​ខ័ណ្ណ។ ការឧបត្ថមធន​នេះ ជាបរិមាណថវិកាដែលត្រូវបានកំណត់ជាក់លាក់ សម្រាប់​គោល​ដៅ​មួយ​ច្បាស់​លាស់​ និងដែល​មិន​តម្រូវ​ឲ្យ​មាន​ការ​សង​ត្រលប់មកវិញ​ឡើយ។​
យើង​ផ្តល់ការឧបត្ថមធនលុះត្រាណាតែ​ វាពិត​ជា​មានការ​ចាំ​បាច់ដើម្បីឲ្យ​អាជីវកម្ម​នោះ អាច​បន្ត​ទៅ​មុខ​បាន។ យើងនឹង​មិន​ផ្តល់​ជំនួយ​ដល់​គម្រោង​​ណា​ ដែល​មិនមានចីរភាព​ឡើយ ដូចជាអាជីវកម្ម​ដែលទំនង​ជា​មិន​អាច​នៅ​ដំណើរការបាន​ទោះ​បី​ជា​មានការ​គាំ​ទ្រ​ពី​យើង​។
យើង​ខ្ញុំបាន​បង្កើត​​ប្រព័ន្ធ​មួយ​ដើម្បី​គណនា ថវិការ​ជំនួយ​អប្បបរមា ដើម្បី​ជួយ​ឲ្យ​មាន​ភាព​ទាក់ទាញ​ ​ក្នុងការ​វិនិយោគ​លើ​គម្រោង​អាជីវកម្ម​ថ្មី​មួយ ឬការ​ពង្រីក​អាជីវកម្ម។ ​ថវិកាជំនួយនេះ​​​ មិន​អាច​មានការ​ចរចា​​ទេ។ វា​ជាការ​ផ្តល់​ឲ្យ ហើយមិនមានការតម្រូវថាត្រូវតែ​ទទួល​យក​ឡើយ។​
តើ​មាន​ល័ក្ខខណ្ឌអ្វី​ខ្លះ?
ល័ក្ខខណ្ឌទទួលជំនួយ មាន​ការប្រែ​ប្រួល​ពី​ជុំជំនួយមួយទៅមួយទៀត ហើយអាចមានដូចជា៖
  • ចំនួន​គ្រួសារអប្បបរមា​ដែល​នឹងអាចភ្ជាប់បណ្តាញ
  • ទំហំ​វិនិយោគ
  • ​ដំណាក់​កាល​នៃ​ការ​ស្នើ​សុំប្រកាស​អនុញ្ញាត
  • ប្រតិបត្តិការថ្មីៗរបស់​អាជីវកម្ម និង ប្រវត្តិ​នៃការ​វិនិយោគ
  • កេរ្តិ៍ឈ្មោះ​អាជីវកម្ម
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ នឹង​ផ្តល់​ការ​គាំ​ទ្រដល់​ក្រុម​ហ៊ុនណា​ដែល​គោរព​ច្បាប់ មាន​លក័្ខខណ័្ណការងារ​ត្រឹមត្រូវ មិន​ប្រើ​ប្រាស់​ពលកម្ម​កុមារ និងថែ​រក្សា​បរិស្ថាន។
Font Resize