សេចក្តីប្រកាសដេញថ្លៃជាសាធារណៈ ជ្រើសរើសអ្នកផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត

ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម (MIH) បាន​សហការជាមួយ កម្មវិធី​ការវិនិយោគក្នុង​វិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ក្នុងការ​ដាក់​ដេញថ្លៃ​ជាសាធារណៈ​ជ្រើសរើស​អ្នកផ្តល់​សេវាផ្គត់​ផ្គង់​ទឹក​ស្អាតសម្រាប់៤ទីតាំងដូចខាងក្រោមនេះ៖

១. នៅ សង្កាត់ភ្នៀត  (៥ភូមិ/៥ភូមិ) និង​សង្កាត់កោះពងសត្វ (៧ភូមិ/៧ភូមិ) ក្រុងសេរីសោភណ័ ខេត្តបន្ទាយមានជ័យ ដែល​មាន​​ឯកសារសំខាន់ៗ​ដូចខាង​ក្រោម​នេះ៖

ក. លិខិតប្រកាស​ការដេញថ្លៃ

ខ. កញ្ចប់​ដេញថ្លៃ

គ. របាយការណ៍សិក្សាសមិទ្ធិលទ្ធភាព

ឃ.​ ផែនទី​បណ្តាញទុយោ

ង. សំណួរដែល​ត្រូវបានសួរ​ញឹកញាប់

 

២. នៅ ឃុំគោកបល្ល័ង្គ  (៨ភូមិ/៨ភូមិ) និង​ឃុំសំបួរ (១១ភូមិ/១១ភូមិ) ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែល​មាន​​ឯកសារសំខាន់ៗ​ដូចខាង​ក្រោម​នេះ៖

ក. លិខិតប្រកាស​ការដេញថ្លៃ

ខ. កញ្ចប់​ដេញថ្លៃ

គ. របាយការណ៍សិក្សាសមិទ្ធិលទ្ធភាព

ឃ.​ ផែនទី​បណ្តាញទុយោ

ង. សំណួរដែល​ត្រូវបានសួរ​ញឹកញាប់

 

៣. នៅ ឃុំពន្លៃ  (៦ភូមិ/៦ភូមិ) ស្រុកភ្នំស្រុក និង​ឃុំទានកាំ (៥ភូមិ/៦ភូមិ) ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែល​មាន​​ឯកសារសំខាន់ៗ​ដូចខាង​ក្រោម​នេះ៖

ក. លិខិតប្រកាស​ការដេញថ្លៃ

ខ. កញ្ចប់​ដេញថ្លៃ

គ. របាយការណ៍សិក្សាសមិទ្ធិលទ្ធភាព

ឃ.​ ផែនទី​បណ្តាញទុយោ

ង. សំណួរដែល​ត្រូវបានសួរ​ញឹកញាប់

ដើម្បី​ចូលរួមការ​ដេញថ្លៃទីតាំងទាំងអស់នៅខេត្តបន្ទាយមានជ័យ​ លោកអ្នក​ត្រូវតែរកទិញកញ្ចប់​ដេញថ្លៃ​ពេញលេញ ពី មន្ទីរ​ឧស្សាកម្ម និង សិប្បកម្ម ខេត្ដ​បន្ទាយមានជ័យ (សូមទាក់ទងប្រធាន​មន្ទីរ​លោក ញ៉ិល ប៊ុនធឿន តាមរយៈ ទូរស័ព្ទ​លេខ ០៨៩ ៤៤៦ ០០៣) ឬពី​នាយកដ្ឋានបញ្ញាត្តកម្ម​ទឹកស្អាត នៃ​ក្រសួងឧស្សាកម្ម និង សិប្បកម្ម (សូមទាក់ទង លោក​ សឿង ​យុត្តិរ៉ា តាមរយៈ ទូរស័ព្ទ​លេខ ០៩២ ៧៦៨ ៦៩៩ ឬ   អ៊ីម៉េល yuthera@gmail.com)។

យើងខ្ញុំ​ នឹងរៀបចំសិក្ខាសាលាពន្យល់​ណែនាំ​ពី​ការដេញថ្លៃ​ដល់​វិនិយោគិន​ដែល​ចាប់​អារម្មណ៏ នៅ​ថ្ងៃ​ទី ២ ខែ​តុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក​ នៅមន្ទីរ​​ឧស្សាហកម្មនិងសិប្បកម្មខេត្ដ​បន្ទាយមានជ័យ។

៤. នៅ ឃុំ​ខែ្សត្រ  (៦ភូមិ/៦ភូមិ) និង​ឃុំញរ (១៤ភូមិ/១៤ភូមិ) ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែល​មាន​​ឯកសារសំខាន់ៗ​ដូចខាង​ក្រោម​នេះ៖

ក. លិខិតកែតម្រូវថ្លៃទឹក

ខ. លិខិតប្រកាស​ការដេញថ្លៃ

គ. កញ្ចប់​ដេញថ្លៃ

ឃ. របាយការណ៍សិក្សាសមិទ្ធិលទ្ធភាព

ង.​ ផែនទី​បណ្តាញទុយោ

ច. សំណួរដែល​ត្រូវបានសួរ​ញឹកញាប់

 

ដើម្បី​ចូលរួមការ​ដេញថ្លៃទីតាំងខេត្តស្វាយរៀង​ លោកអ្នក​ត្រូវតែរកទិញកញ្ចប់​ដេញថ្លៃ​ពេញលេញ ពី មន្ទីរ​ឧស្សាកម្ម និង សិប្បកម្ម ខេត្ដ​ស្វាយរៀង (សូមទាក់ទងប្រធាន​មន្ទីរ​លោក ឡុង សុខុម តាមរយៈ ទូរស័ព្ទ​លេខ ០៦០ ៨៨៨ ០៨១) ឬពី​នាយកដ្ឋានបញ្ញាត្តកម្ម​ទឹកស្អាត នៃ​ក្រសួងឧស្សាកម្ម និង សិប្បកម្ម (សូមទាក់ទង លោក​ សឿង ​យុត្តិរ៉ា តាមរយៈ ទូរស័ព្ទ​លេខ ០៩២ ៧៦៨ ៦៩៩ ឬ   អ៊ីម៉េល yuthera@gmail.com)។

យើងខ្ញុំ​ នឹងរៀបចំសិក្ខាសាលាពន្យល់​ណែនាំ​ពី​ការដេញថ្លៃ​ដល់​វិនិយោគិន​ដែល​ចាប់​អារម្មណ៏ នៅ​ថ្ងៃ​ទី ៤ ខែ​តុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក​ នៅមន្ទីរ​​ឧស្សាហកម្មនិងសិប្បកម្មខេត្ដ​ស្វាយរៀង។

បើលោកអ្នកមាន​បំណង​ចុះ​ឈ្មោះចូលរួមសិក្ខាសាលាពន្យល់​ណែនាំ ឬក៏មាន​ចម្ងល់ទាក់ទងនឹងការដេញថ្លៃទីតាំងខាងលើ សូម​ទាក់ទងទៅកាន់៖

លេខទូរស័ព្ទ៖ (+855) 81 222 707

អ៊ីមែល៖  info@3icambodia.org

អាស័យដ្ឋាន៖ អាគារ Keystone មហាវិថី​នរោត្តម ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ

រាល់សំណួរទាំងអស់នឹងត្រូវបានផ្សព្វផ្សាយនៅក្នុងផ្នែកសំនួរ និងចម្លើយ នៅលើគេហទំព័រនេះ។

Font Resize