សំនួរដែលត្រូវបានសួរជាញឹកញាប់

សំនួរទី១៖  តើស្រះដែលត្រូវជីកនៅតំបន់ដែលបានស្នើឡើងនឹងមានទឹកហូរចូលដែរឬទេ?

ទីតាំងស្រះដែលបានត្រូវបានស្នើឡើងគឺនៅលើដីស្រែ ជាទូទៅដីស្រែគឺមានទឹកហូរចូល​ ហើយម្យ៉ាងទៀតស្រះដែលនៅក្បែរនោះមានទឹកពេញ ដូច្នេះ ស្រះនៅទីតំាងដែលបានស្នើឡើងត្រូវបានសន្មត់ថានឹងមានទឹហូរចូលពេញ។

សំនួរទី២៖ តើអ្នកឈ្នះអាចសាងសង់អាងប្រព្រឹត្តកម្មដែលធ្វើអំ​ពីឥដ្ឋហើយអាចទទួលជំនួយពី3iឬទេ?

អ្នកអាចសង់បានប្រសិនយ៉ាងហោចណាស់គ្រោងសំណង់ធ្វើអំពីបេតុង។ ក៏ប៉ុន្តែសូមប្រយ័ត្នការលេចជ្រាប ពីព្រោះក្នុងកិច្ចសន្យាមានលក្ខខណ្ឌមិនអោយមានការលេចជ្រាប។

សំនួរទី៣៖ តើប្រាក់ធានាពីធនាគារ ៥០០០​ដុល្លារ នឹងត្រូវបង្វិលមកអ្នកដេញថ្លៃវិញ ឬទេ?

ប្រាក់ធានាពីធនាគារ ៥០០០​ដុល្លារ នឹងត្រូវបង្វិលទៅអ្នកដេញថ្លៃវិញស្របទៅតាមលក្ខ័ខណ្ឌដែលមានចែងនៅក្នុងលិខិតប្រាក់ធានាពីធនាគារ។ លិខិតធានាពីធនាគារនឹងត្រូវប្រគល់ជូនអ្នកមិនបានឈ្នះការដេញថ្លៃ​វិញ។ អ្នកដែលឈ្នះការដេញដេញថ្លៃ​នឹងទទួលបានប្រាក់ធានា​វិញ នៅ​ពេលចាប់ផ្ដើមការសាងសង់។ ក៏ប៉ុន្តែប្រសិន​អ្នកឈ្នះការដេញដេញថ្លៃ​​មិនចាប់ផ្ដើមការសាងសង់ ក្នុងកំឡុងពេល៦ខែក្រោយចុះកិច្ចសន្យាជាមួយ3iនោះទេ នោះប្រាក់ធានា ៥០០០​ដុល្លារនឹងត្រូវបង្វែរទៅអោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម។នប្រសិនបើឃុំនោះត្រូវតាមលក្ខខណ្ឌ។

Font Resize