ការនាំយកទឹកស្អាតតាមបំពង់ដល់ប្រជាជនកម្ពុជាបន្ថែមទៀត

នៅប្រទេសកម្ពុជា ទឹកត្រូវបានចែកចាយ តាមរយៈក្រុមហ៊ុន ដែលទទួលប្រកាសអនុញ្ញាតិចែកចាយពីក្រសួងឧស្សាហកម្មនិងសិប្បកម្ម។ នៅឆ្នាំ២០១៦ មានក្រុមហ៊ុនដូចនេះចំនួន ១៣៧ ដែលកំពុងចែកចាយទឹកស្អាតតាមបំពង់ ដល់រាប់ពាន់គ្រួសារ។
ទោះជាយ៉ាងណា គ្រួសារភាគច្រើននៅក្រៅទីប្រជុំជនធំៗ នៅមិនអាចភ្ជាប់ទឹកស្អាតប្រើប្រាស់នៅឡើយ។ តាមការប៉ាន់ស្មានរបស់យើង មានក្រុមហ៊ុនផ្សេងទៀតប្រមាណពី ៥០ ទៅ ១០០ ដែលអាចផ្គត់ផ្អង់ទឹកស្អាតតាមលក្ខណៈអាជីវកម្ម ដល់គ្រួសារច្រើនជាង ១០០.០០០បន្ថែមទៀត។
ផ្អែកលើការពិភាក្សាជាមួយក្រសួង យើងបានសម្រេចផ្តល់ការលើកទឹកចិត្តដល់ការវិនិយោគឯកជនបន្ថែមដោយក្រុមហ៊ុន តាមរយៈការជំនួយពីរប្រភេទ។ ប្រភេទទីមួយគឺសម្រាប់ក្រុមហ៊ុនដែលយល់ព្រមកែរលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដែលមានស្រាប់ និងមួយទៀតសម្រាប់ឃុំ ដែលមិនទាន់មានក្រុមហ៊ុនធ្វើអាជីវកម្មទឹកស្អាតនៅឡើយ។
ឆ្លងកាត់ប៉ុន្មានសតវត្សន៍មកនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមហ៊ុនទឹកស្អាតសាធារណៈ បានយ៉ាងតិចចំនួន​១២ ក្នុងទីក្រុងធំៗ ប៉ុន្តែក្រៅពីទីក្រុងទាំងនេះ ក្រុមហ៊ុនឯកជនតូចៗ ជាអ្នកចែកចាយទឹកដែលត្រូវបានច្រោះ និងធ្វើប្រព្រឹត្តកម្ម ដល់គ្រួសារប្រមាណពី ៥០០ ដល់ ៥០០០ សំរាប់មួយតំបន់សេវាកម្មនៃប្រកាសអនុញ្ញាតិ។ ក៏ប៉ុន្តែ នៅទីជនបទ ប្រជាជនកម្ពុជាភាគច្រើននៅកំពុងយកទឹកឆៅ តាមអណ្តូង ទន្លេ ឬស្រះ ប្រើប្រាស់នៅឡើយ។
ភាគច្រើននៃក្រុមហ៊ុនឯកជនតូចៗ ជាអាជីវកម្មបែបគ្រួសារ និងជាអ្នករស់នៅក្នុងសហគមន៍ផងដែរ។ ទុនចំណាយលើអាងប្រព្រឹត្តកម្មទឹក និងបំពង់ទុយោថ្មី ជាទូទៅបានមកពីក្នុងគ្រួសារ និងប្រាក់ចំណេញពីការវិនិយោគ ជាទូទៅត្រូវបានវិនិយោគទៅក្នុងអាជីវកម្មវិញ។ កម្ចីធនាគារអាចមានសំរាប់អាជីវករខ្លះ ប៉ុន្តែផលត្រឡប់ពីការវិនិយោគមិនច្បាស់លាស់ ធ្វើឲ្យកម្ចីភាគច្រើនមានតម្លៃថ្លៃជ្រុល សម្រាប់យកទៅធ្វើជាទុនវិនិយោគទាំងមូល។
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាស​ម្ព័ន្ធ អាចចូលរួមផ្តល់ទុនដែលត្រូវការបន្ថែម ប្រសិនបើក្រុមហ៊ុននិងតំបន់សេវាកម្មណាមានលទ្ធភាពជោគជ័យ។ លទ្ធភាពជោគជ័យនេះ ជាធម្មតា មានន័យថាក្រុមហ៊ុនមានប្រភពទឹកគ្រប់គ្រាន់ពេញមួយឆ្នាំ ហើយមានតម្រូវការពីអតិថិជនគ្រប់គ្រាន់។
ក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានស្នើឲ្យកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាស​ម្ព័ន្ធ ផ្តល់ការគាំទ្រដល់ក្រុមហ៊ុនខ្នាតតូច ដែលកំពុងផ្តត់ផ្គង់ទឹកដែលពុំឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម កែលម្អហេដ្ឋរចនាសម្ព័ន្ធបច្ចុប្បន្នរបស់ពួកគេ។
យើងខ្ញុំក៏ផ្តល់ការជ្រោមជ្រែង ដល់ក្រសួងផងដែរក្នុងដំណើរការដាក់ដេញថ្លៃ ហើយក្រុមហ៊ុនដែលឈ្នះអាចទទួលបានប្រកាសអនុញ្ញាតិ២០ឆ្នាំ។ កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងក្រុមហ៊ុនដែលឈ្នះការដេញថ្លៃ នឹងយល់ព្រមលើសមិទ្ធផលសំរាប់ការផ្តល់ថវិកា ដែលជាទូទៅសំដៅលើសំណង់ចម្រុះទឹកទាំងមូល និង ជាទូទៅ កិច្ចសន្យាមួយ មានសុពលភាព១៨ខែសម្រាប់បញ្ចប់ការងារ។
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រើលក្ខខណ្ឌមួយចំនួន ដូចជារយៈពេលរួចដើមវិនិយោគ និងអត្រានៃផលត្រឡប់ពីការវិនិយោគ (IRR) ដើម្បីគណនាទំហំថវិកាជំនួយដែលត្រូវការ ដើម្បីទាក់ទាញក្រុមហ៊ុនឲ្យវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធ ដែលមានស្រាប់ឬថ្មី។ ការផ្តល់ឲ្យនេះ ជាទូទៅ គឺចន្លោះពី ៣០ទៅ៥០ ភាគរយនៃទុនវិនិយោគដំបូង។
Font Resize