ការវាយ​តម្លៃ​លទ្ធផល

ការតភ្ជាប់​ទៅនឹង​ហេដ្ឋារចនាសម័្ពន្ធ​មូលដ្ឋាន​ដូច​ជាទឹក​និង​អគ្គិសនី ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​អនុញ្ញាត​ឲ្យ​ការរីកចម្រើន​ផ្នែកសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ រីក​សាយ​ភាយ​លើស​ពី​​ទី​ប្រជុំ​ជន​ធំៗ។​ ក្រុមហ៊ុនត្រូវការ ហេដ្ឋារចនាសម័្ពន្ធ​មូលដ្ឋាន​ដែល​អាច​ទុក​ចិត្ត​បាន ដើម្បីអាចចាប់​ផ្តើម​អាជីវកម្មនិង​វិនិយោគ​នៅជនបទ។
ការតភ្ជាប់​​ទឹក​ស្អាត និង​អគ្គិសនី​ដែល​អាច​​ទុក​ចិត្ត​បាន និងមាន​តម្លៃ​សមរម្យ នឹងធ្វើ​ឲ្យ​​គុណភាពជីវិត​ជនបទ​ប្រសើរ​ឡើង​។ កុមារ និង​មនុស្ស​ធំ នឹង​ឈឺ​តិច​ជាង​មុន  គ្រួសារចំណាយពេលតិចជាងមុនដើម្បីទទួលបានទឹក ​ប្រេង​ឥន្ធនៈតិចជាង​មុននឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បីដាំស្ល​ កុមារនឹង​អាច​រៀន​នៅ​ពេល​យប់ ហើយការប្រើ​ប្រាស់​ម៉ាស៊ីន​ភ្លើង​ដើរ​ដោយប្រេង​ម៉ាស៊ូតនឹង​កាន់​តែ​​ថយចុះ។​
ការផ្លាស់ប្តូរនេះ​​បាន​កើត​ឡើងហើយ​នៅ​ផ្នែក​ជាច្រើន​នៅក្នុងតំបន់ ប៉ុន្តែ​មាន​ទិន្នន័យ​តិចតួចណាស់​ស្តី​ពី​លទ្ធផល ក្រោយទទួលបានទឹកស្អាតនិងអគ្គិសនីនៅ​ក្នុងប្រទេស​កម្ពុជា។​ ដើម្បី​ឆ្លើយ​តបនឹងចំនុចនេះ​ យើង​នឹងសិក្សា​អំពី​ផលប៉ះពាល់របស់​កម្មវិធី ទៅ​លើ​អាជីវកម្មនានា​ និង​សហគមន៍​ជនបទ។​

ក្របខ័ណ្ឌវាយតម្លៃសមត្ថភាពរបស់កម្មវិធីគាំទ្រប្រទេសអូស្រ្តលីសំរាប់ប្រទេសកម្ពុជា ដែលបានបោះពុម្ពផ្សាយលើគេហទំព័រ DFAT នឹងត្រូវធ្វើបច្ចុប្បន្នភាពជាញឹកញាប់ ដើម្បីឆ្លុះបញ្ចាំងពីគោលដៅនៃអ្នកទទួលផលរបស់កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ 

ព័ត៌មាន​បន្ថែម​ នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ទី​នេះនៅ​ចុង​ឆ្នាំ​ ២០១៧ នៅ​ពេល​ដែល​ពួកយើង​បាន​បញ្ចប់ ការសិក្សា​ពីលទ្ធ​ផលនិង ការអង្កេតបឋម។
Font Resize