តើដំណើរការជ្រើសរើសមានអ្វីខ្លះ?

ឆ្លង​តាម​ការ​ពិគ្រោះ​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់​ព័ន្ធ កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កំណត់​យក​ដំណើរ​ផ្តល់ការគាំទ្រ​ដូច​ខាង​ក្រោម៖
១.     យើង​នឹង​ទាក់​ទង​ជាមួយ​បេក្ខជនពាក់ព័ន្ធ ហើយស្នើឲ្យមានការដាក់សំណើ ឬការសំដែងចំណាប់អារម្មណ៍ទទួល​ការគាំទ្រ។
២.     យើង​នឹង​ពិនិត្យ​ពាក្យ​ស្នើ​សុំ និង​ គណនា​ទំហំ​ថវិកាជំនួយ។
៣.     ការគណនា​ថវិកានេះ​ ត្រូវ​បាន​ដាក់​ឲ្យ គណៈកម្មាធិការត្រូតពិនិត្យឯករាជ្យ​ដើម្បី​អនុម័ត។
៤.     ប្រសិន​គណៈកម្មាធិការ​ត្រួតពិនិត្យ​ អនុម័ត កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ នឹង​​ពិភាក្សា​លក័្ខខណ័្ណ​លំអិត​ជាមួយ​​អាជីវកម្ម ហើយ​​ផ្តល់​កិច្ច​សន្យា​ផ្តល់​ជំនួយ។
៥.     ការផ្តល់​ថវិកាជំនួយ​ នឹង​ត្រូវ​ធ្វើ​ឡើងលុះត្រាណាតែ​សមិទ្ធិផល​ដែល​បាន​ឯក​ភាព​គ្នា​ហើយ ត្រូវ​បាន​សម្រេចបាន។
ដំណើរ​ការ​ដេញ​ថ្លៃ
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ធ្វើការជាមួយ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ ក្នុង​ដំណើរការដេញ​ថ្លៃ​​ដូច​ខាងក្រោម៖
១.     ក្រសួងឧស្សាហកម្ម​និង​សិប្បកម្ម កំណត់​យក​ទី​តាំងសម្រាប់​ដេញថ្លៃ
២.     កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ​ និង ក្រសួង រៀបចំរបាយការណ៍សិក្សា​សមិទ្ធិលទ្ធភាព និង​ឯកសារពាក់​ព័ន្ធសំខាន់​ៗ
៣.     យើង​ស្នើសុំ​ការ​អនុម័តលើការផ្តល់ការគាំទ្រ​ពី​​គណៈកម្មាធិការ​ត្រួតពិនិត្យ
៤.     ការ​ប្រកាស​រក​អ្នក​ដេញ​ថ្លៃ​ នឹង​ត្រូវធ្វើ​ឡើង​ដោយ ​ក្រសួង ដោយមានការជ្រោមជ្រែងបន្ថែមពីកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ
៥.     បន្ទាប់មក យើង​នឹង​ធ្វើការ​ជាមួយ​ក្រសួង​ដើម្បីវាយ​​តម្លៃ​កញ្ចប់​ដេញ​ថ្លៃ
៦.     ក្រសួង នឹង​ជ្រើស​រើស​ក្រុមហ៊ុនដែល​ឈ្នះ​ការ​ដេញ​ថ្លៃ​ ហើយ​​ផ្តល់​ប្រកាស​អនុញ្ញាត
៧.     កម្មវិធី​​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ ​ផ្តល់​កិច្ច​សន្យា​ផ្តល់ជំនួយហិរញ្ញវត្ថុដល់​ក្រុមហ៊ុន។
តើ​ខ្ញុំ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ជំនួយ​តាម​របៀបណា?
ប្រសិនអ្នក​មាន​លក័្ខ​ខណ័្ញ​គ្រប់​គ្រាន់ ក្នុងការទទួលការឧបត្ថមធន​ កម្មវិធី​ការ​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ នឹងទាក់​ទង​អ្នក​ដោយ​ផ្ទាល់​ ឬ មិន​ផ្ទាល់។ ​ឱកាស​ក្នុងទទួល​ជំនួយ​ នឹង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​រយៈ គេហទំព័ររបស់​យើង​ខ្ញុំ និង​របស់ក្រសួង  ដូច​ដែល​បាន​រៀបរាប់​ខាង​លើ។

 

Font Resize