តើ​កម្មវិធីជានរណា?

 

3i Group Photo

អាស័យដ្ឋាន៖ អគារធនាគារ PPCB អគារលេខ ២១៧-២១៩ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ជាន់ទីបី ការិយាល័យលេខ ៣០៥)។

ទូរស័ព្ទ៖ (៨៥៥) ៨១ ២២២ ៧០៧

អ៊ីម៉េល៖ info@3icambodia.org

កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជា​ក្រុម​តូចមួយដែលមាន​ វិស្វករ និង​ អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ និងមាន​ទីតាំង​នៅ​ភ្នំពេញ។ កម្មវិធី​នេះ ត្រូវបាន​គ្រប់​គ្រង​ដោយ​ ភើឡេឌៀមគ្រុប ជំនួសឲ្យក្រសួងការបរទេស​និង​ពាណិជ្ជកម្ម​របស់​អូស្រ្តាលី

គណៈកម្មាធិកាគ្រប់គ្រងកម្មវិធី
នៅ​ខែ​វិច្ឆិកាឆ្នាំ​២០១៥ គណៈកម្មាធិការគ្រប់គ្រងកម្មវិធី ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​ដោយ ឧបនាយក​រដ្ឋមន្ត្រី​អចិន្ត្រៃយ៍និង អនុប្រធាន​ទី​១ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (CDC)។
សហប្រធាន៖
  • រដ្ឋមន្ត្រីអម​នាយក​រដ្ឋមន្ត្រី អគ្គលេខា​ធិការ​នៃ គណៈកម្មាធិការ​នីតិសម្បទា​និងអភិវឌ្ឍន៍​កម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  • អនុប្រធានបេសកកម្ម ស្ថានទូតអូស្ត្រាលី ក្រសួង​ការបរទេស​និង​ពាណិជ្ជកម្ម
សមាជិក៖
  • រដ្ឋលេខាធិការ​ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
  • រដ្ឋលេខាធិការ​ក្រសួងរ៉ែនិងថាមពល
  • អនុរដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ​វត្ថុ
 គណៈកម្មាធិការគ្រប់គ្រងកម្មវិធីជួបប្រជុំយ៉ាងហោចណាស់មួយឆ្នាំម្ដងដើម្បី៖
  • ធ្វើឲ្យប្រាកដថាការអនុវត្តកម្មវិធីគឺ ស្របតាមគោលនយោបាយ​ យុទ្ធសាស្រ្ត និងអាទិភាព​របស់ រាជរដ្ឋាភិបាល
  • ពិនិត្យនិងអនុម័តផែនការការងារប្រចាំឆ្នាំ​ គម្រោងថវិកា និង​របាយការណ៍វិវឌ្ឍនភាព
  • ពិនិត្យនិងអនុម័តគោលការណ៍ណែនាំក្នុងការអនុវត្តកម្មវិធី​ និង​ដំណើរការជ្រើសរើស​​គម្រោង
  • សហការណ៍ជាមួយក្រសួងនិងមន្ទីរពាក់ព័ន្ធ ដើម្បីសម្រួលដល់ការអនុវត្តកម្មវិធី
  • អនុវត្តកិច្ចការផ្សេងៗទៀត​តាមការកំណត់ដោយសហប្រធានក្រុមប្រឹក្សាភិបាល
​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជាមានលេខាធិការដ្ឋាន​ និងក្រុមអនុវត្តកម្មវិធី សំរាប់កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ហើយរាយការណ៏ទៅ៖
  • អគ្គនាយកនៃ នាយកដ្ឋានកិ​ច្ចការទំនាក់ទំនងអ្នកប្រើប្រាស់​ ការផ្គត់ផ្គង់ និងសេវាកម្ម អាជ្ញាធរអគ្គសនីកម្ពុជា  ក្រសួងរ៉ែនិងថាមពល
  • អគ្គនាយកនៃនាយកដ្ឋានទឹកស្អាត​ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម

គណៈកម្មាធិការត្រួតពិនិត្យ

សមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យ មានសាវតាក្នុងវិស័យជំនួញ វិនិយោគ ការអភិវឌ្ឍន៍វិស័យឯកជន ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍អន្តរជាតិ។ សមាជិកទាំងអស់ត្រូវតែឯករាជ្យពី កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី។
សមាជិកនៃគណៈកម្មាធិការពិនិត្យ និងអនុម័តសំណើគម្រោង ដើម្បីធានាថាគោលការណ៍ដឹកនាំត្រូវបានអនុវត្តតាមប្រកបដោយការទុកចិត្តនិងភាពសមស្រប។ គណៈកម្មាធិការក៏ពិនិត្យបញ្ហាព្រួយបារម្ភណាមួយ ដែលទាក់ទិននឹងភាពស្របច្បាប់របស់បុគ្គលក្នុងក្រុមហ៊ុន ឬគម្រោង។
Font Resize