ហេតុអ្វីពួកយើងធ្វើការជាមួយវិស័យឯកជន

ពេលស្រាវជ្រាវដំបូង យើងខ្ញុំបានឃើញយ៉ាងជាក់ស្តែងថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធឯកជនក្នុងរបស់ប្រទេសកម្ពុជា កំពុងអាក់ខាន ដោយសារស្ទើរតែគ្រប់ទីតាំង ដែលផ្តល់ផលចំណេញល្អបំផុតពីការវិនិយោគ ត្រូវបានគ្របដណ្ដប់រួចទៅហើយ។​ បើគ្មានការគាំទ្របន្ថែម ការផ្តល់សេវាកម្មពីវិស័យឯកជន ស្ទើរតែខិតដល់ដែនកំណត់ទៅហើយ។
យើងបានសាកសួរសហគ្រិនខ្មែរ នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាតើអ្វីដែលកំពុងរារាំងការពង្រីកសេវាកម្មរបស់ពួកគេ ហើយគាត់បានឆ្លើយថា​៖ លុយ! អ្នកខ្លះមានគម្រោងដែលផ្តល់ចំណេញមកវិញល្អ ប៉ុន្តែមានបញ្ហាក្នុងការស្វែងរកទុនដែលត្រូវការ។
សម្រាប់អ្នកដ៏ទៃទៀត ការគាំទ្រផ្នែកហិរញ្ញវត្ថុ ជាតម្រូវការចាំបាច់ ដើម្បីឲ្យការពង្រីកជំនួញរបស់ពួកគេកាន់តែមានភាពទាក់ទាញ និងនិរន្តភាព។
កម្មវិធីយើងខ្ញុំ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ការឧបត្ថមធន ដែលនឹងជួយបំពេញការវិនិយោគរបស់វិស័យឯកជន និងធ្វើឲ្យអាជីវកម្មមានភាពទាក់ទាញ និងនិរន្តរភាព។
កម្មវិធី​វិនិយោគ​​ក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ ផ្តល់​ការ​គាំទ្រ​តាម​រយៈ​​ជុំ​ជំនួយ ដែលនៅក្នុងជុំនីមួយៗ ក្រុមហ៊ុនត្រូវបាន​អញ្ចើញឲ្យចុះឈ្មោះ សម្តែងចំណា​ប់អារម្មណ៍ទទួលការគាំទ្រ ប្រសិន​​ពួក​គេ​ត្រូវ​លក្ខខណ្ឌទទួលជំនួយ។  លក្ខខណ្ឌទាំងនេះ ត្រូវ​បាន​កំណត់​​ដោយ​មាន​ការ​ពិភាក្សា​ជាមួយ​ក្រសួង​​ពាក់​ព័ន្ធ​។
ក្រុមហ៊ុន​ដែល​បាន​សម្តែង​​ចំណាប់​អារម្មណ៍ទាំងអស់​​​ នឹង​ត្រូវ​បានជ្រើស​រើស​​តាម​រយៈដំណើរការដេញថ្លៃ​​​ប្រកួត​ប្រជែង និងការវាយតម្លៃ​ ដោយឧបករណ៍​វាយតម្លៃ​របស់​ កម្មវិធីវិនិយោគក្នុងការវិនិយោគក្នុងវិស័យហេដ្ឋារចនាស​ម្ព័ន្ធ ដើម្បី​កំណត់​យក​ក្រុមហ៊ុន​ ដែល​​ផ្តល់​​ប្រយោជន៍​សង្គម​ច្រើន​បំផុតសម្រាប់​ចំណាយ​​មួយ​ដុល្លាពីកម្មវិធី។
សម្រាប់​ពត៌មាន​លម្អិតពី​ដំណើរការ​​ និង​សកម្មភាព​របស់​យើង សូម​អាន​ផែនការ​ប្រចាំ​ឆ្នាំ​ និង របាយការណ៍​ប្រចាំ​ឆមាសរបស់​យើង នៅទីនេះ
Font Resize