ការភ្ជាប់បណ្តាញអគ្គិសនីជាតិទៅជនបទ

ការទទួលបានអគ្គិសនីប្រើប្រាស់ នៅតែជាបញ្ហាប្រឈមធំមួយ សម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយបច្ចុប្បន្នមានប្រជាជនតិចជាង ៦០% ភ្ជាប់បណ្តាញអគ្គិសនីជាតិ (យោងរបាយការណ៍ EDC 2016)។ កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំយកអគ្គិសនីទៅតំបន់ដាច់ស្រយ៉ាល និង មានការអភិវឌ្ឍទាបក្នុងប្រទេស។
ការស្រាវជ្រាវរបស់យើងបានបង្ហាញថា ការឧបត្ថមធនអាចជំរុញឲ្យក្រុមហ៊ុនអគ្គិសនី ​ប្រមាណ៦០ពង្រីកបណ្តាញរបស់ខ្លួន និងនាំយកអគ្គិសនីដែលមានតម្លៃសមរម្យដល់សហគមន៍ ដែលសព្វថ្ងៃកំពុងពឹងផ្អែកលើម៉ាស៊ីនភ្លើងម៉ាស៊ូត ឬឥន្ធនៈបំពុលផ្សេងៗដែលមានតម្លៃខ្ពស់។
ដោយមានការសហការជាមួយភ្នាក់ងាររាជរដ្ឋាភិបាលកម្ពុជា យើងខ្ញុំបានបង្កើតសកម្មភាពគាំទ្រជាច្រើន ដែលនឹងទាក់ទាញការវិនិយោគ ទៅតំបន់ដែលមានដង់ស៊ីតេប្រជាជនទាប។​ សកម្មភាពមានពីរធំៗ គឺការឧបត្ថមធនលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់បណ្តាញរបស់ប្រជាជន។
Font Resize