តើអ្នកត្រូវនឹងល័ក្ខខណ្ឌទទួលជំនួយរបស់យើងដែរឬទេ?
ក្នុងឆ្នាំ២០១៧ កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ស្វែងរកស្ថាប័នដូចខាងក្រោម ដើម្បីធ្វើការជាមួយ៖
១. ក្រុមហ៊ុនផ្គត់ផ្គង់ទឹកដែលទទួលបានប្រកាសអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្មតាមរយៈដំណើរការដេញថ្លៃ
២. ក្រុមហ៊ុនផ្គត់ផ្គង់ទឹកដែលចង់កែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដើម្បីមានលក្ខណៈគ្រប់គ្រាន់នឹងទទួលបានប្រកាសអនុញ្ញាត២០ឆ្នាំ។
៣. សហគ្រាសអគ្គិសនីជនបទដែលមានអាជ្ញាប័ណ្ណ និងដែលចង់ពង្រីកបណ្តាញរបស់ខ្លួន
៤. សហគ្រាសអគ្គិសនីជនបទដែលមានអាជ្ញាប័ណ្ណ និងដែលចង់ភ្ជាប់បណ្តាញទៅគ្រួសារដែលមិនអាចមានលទ្ធភាពបង់ថ្លៃការតភ្ជាប់
៥. ក្រុមហ៊ុនដែលចង់វិនិយោគក្នុងថាមពលពន្លឺព្រះអាទិត្យ
៦. ស្ថាប័នហិរញ្ញវត្ថុដែលចង់វិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធឯកជន
ក្នុងប៉ុន្មានឆ្នាំខាងមុខ យើងនឹងអាចផ្តល់ជំនួយដល់៖
១. ក្រុមហ៊ុនផ្គត់ផ្គង់ទឹកដែលចង់ពង្រីកបណ្តាញរបស់ខ្លួន
២. ក្រុមហ៊ុនអគ្គិសនីដែលពង្រីកបណ្តាញទៅដល់អាជីវកម្ម
៣. ក្រុមហ៊ុនកែច្នៃសំរាម
តើអ្នកត្រូវធ្វើដូចម្តេចដើម្បីស្នើសុំការគាំទ្រ?
ក្រុមហ៊ុនត្រូវបានទាក់ទងទៅដោយផ្ទាល់ តាមរយៈបញ្ជីឈ្មោះដែលត្រូវបានផ្តល់ ដោយក្រសួងពាក់ព័ន្ធ។ ការផ្តល់ជំនួយត្រូវបានផ្សព្វផ្សាយ លើគេហទំព័ររបស់យើង របស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងរបស់សមាគមន៍ដែលមានវិជ្ជាជីវៈនានា។
តើយើងផ្តល់ការគាំទ្រលើអ្វីខ្លះ?
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ការឧបត្ថមធនដល់អាជីវកម្មដែលត្រូវតាមល័ក្ខខ័ណ្ណ។ ការឧបត្ថមធននេះ ជាបរិមាណថវិកាដែលត្រូវបានកំណត់ជាក់លាក់ សម្រាប់គោលដៅមួយច្បាស់លាស់ និងដែលមិនតម្រូវឲ្យមានការសងត្រលប់មកវិញឡើយ។
យើងផ្តល់ការឧបត្ថមធនលុះត្រាណាតែ វាពិតជាមានការចាំបាច់ដើម្បីឲ្យអាជីវកម្មនោះ អាចបន្តទៅមុខបាន។ យើងនឹងមិនផ្តល់ជំនួយដល់គម្រោងណា ដែលមិនមានចីរភាពឡើយ ដូចជាអាជីវកម្មដែលទំនងជាមិនអាចនៅដំណើរការបានទោះបីជាមានការគាំទ្រពីយើង។
យើងខ្ញុំបានបង្កើតប្រព័ន្ធមួយដើម្បីគណនា ថវិការជំនួយអប្បបរមា ដើម្បីជួយឲ្យមានភាពទាក់ទាញ ក្នុងការវិនិយោគលើគម្រោងអាជីវកម្មថ្មីមួយ ឬការពង្រីកអាជីវកម្ម។ ថវិកាជំនួយនេះ មិនអាចមានការចរចាទេ។ វាជាការផ្តល់ឲ្យ ហើយមិនមានការតម្រូវថាត្រូវតែទទួលយកឡើយ។
តើមានល័ក្ខខណ្ឌអ្វីខ្លះ?
ល័ក្ខខណ្ឌទទួលជំនួយ មានការប្រែប្រួលពីជុំជំនួយមួយទៅមួយទៀត ហើយអាចមានដូចជា៖
-
ចំនួនគ្រួសារអប្បបរមាដែលនឹងអាចភ្ជាប់បណ្តាញ
-
ទំហំវិនិយោគ
-
ដំណាក់កាលនៃការស្នើសុំប្រកាសអនុញ្ញាត
-
ប្រតិបត្តិការថ្មីៗរបស់អាជីវកម្ម និង ប្រវត្តិនៃការវិនិយោគ
-
កេរ្តិ៍ឈ្មោះអាជីវកម្ម