សេចក្តីប្រកាសដេញថ្លៃជាសាធារណៈ ជ្រើសរើសអ្នកផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត
ក្រសួងឧស្សាហកម្ម និង សិប្បកម្ម (MIH) បានសហការជាមួយ កម្មវិធីការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ក្នុងការដាក់ដេញថ្លៃជាសាធារណៈជ្រើសរើសអ្នកផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតសម្រាប់៤ទីតាំងដូចខាងក្រោមនេះ។ សូមបញ្ជាក់ថាថ្ងៃផុតសុពលភាពនៃលិខិតធនាគាសម្រាប់ទីតាំងទាំង៤គឹ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨។
១. នៅ សង្កាត់ភ្នៀត (៥ភូមិ/៥ភូមិ) និងសង្កាត់កោះពងសត្វ (៧ភូមិ/៧ភូមិ) ក្រុងសេរីសោភណ័ ខេត្តបន្ទាយមានជ័យ ដែលមានឯកសារសំខាន់ៗដូចខាងក្រោមនេះ៖
គ. របាយការណ៍សិក្សាសមិទ្ធិលទ្ធភាព
ង. សំណួរដែលត្រូវបានសួរញឹកញាប់
ច. សំណួរសម្លើយសម្រាប់ការដេញថ្លៃនៅខេត្តបន្ទាយមានជ័យ
២. នៅ ឃុំគោកបល្ល័ង្គ (៨ភូមិ/៨ភូមិ) និងឃុំសំបួរ (១១ភូមិ/១១ភូមិ) ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលមានឯកសារសំខាន់ៗដូចខាងក្រោមនេះ៖
គ. របាយការណ៍សិក្សាសមិទ្ធិលទ្ធភាព
ង. សំណួរដែលត្រូវបានសួរញឹកញាប់
ច. សំណួរសម្លើយសម្រាប់ការដេញថ្លៃនៅខេត្តបន្ទាយមានជ័យ
៣. នៅ ឃុំពន្លៃ (៦ភូមិ/៦ភូមិ) ស្រុកភ្នំស្រុក និងឃុំទានកាំ (៥ភូមិ/៦ភូមិ) ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានឯកសារសំខាន់ៗដូចខាងក្រោមនេះ៖
គ. របាយការណ៍សិក្សាសមិទ្ធិលទ្ធភាព
ង. សំណួរដែលត្រូវបានសួរញឹកញាប់
ច. សំណួរសម្លើយសម្រាប់ការដេញថ្លៃនៅខេត្តបន្ទាយមានជ័យ
ដើម្បីចូលរួមការដេញថ្លៃទីតាំងទាំងអស់នៅខេត្តបន្ទាយមានជ័យ លោកអ្នកត្រូវតែរកទិញកញ្ចប់ដេញថ្លៃពេញលេញ ពី មន្ទីរឧស្សាកម្ម និង សិប្បកម្ម ខេត្ដបន្ទាយមានជ័យ (សូមទាក់ទងប្រធានមន្ទីរលោក ញ៉ិល ប៊ុនធឿន តាមរយៈ ទូរស័ព្ទលេខ ០៨៩ ៤៤៦ ០០៣) ឬពីនាយកដ្ឋានបញ្ញាត្តកម្មទឹកស្អាត នៃក្រសួងឧស្សាកម្ម និង សិប្បកម្ម (សូមទាក់ទង លោក សឿង យុត្តិរ៉ា តាមរយៈ ទូរស័ព្ទលេខ ០៩២ ៧៦៨ ៦៩៩ ឬ អ៊ីម៉េល yuthera@gmail.com)។
យើងខ្ញុំ នឹងរៀបចំសិក្ខាសាលាពន្យល់ណែនាំពីការដេញថ្លៃដល់វិនិយោគិនដែលចាប់អារម្មណ៏ នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក នៅមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ដបន្ទាយមានជ័យ។
៤. នៅ ឃុំខែ្សត្រ (១៤ភូមិ/១៤ភូមិ) និងឃុំញរ (៦ភូមិ/៦ភូមិ) ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលមានឯកសារសំខាន់ៗដូចខាងក្រោមនេះ៖
ឃ. របាយការណ៍សិក្សាសមិទ្ធិលទ្ធភាព
ច. សំណួរដែលត្រូវបានសួរញឹកញាប់
ច. សំណួរសម្លើយសម្រាប់ការដេញថ្លៃនៅខេត្តស្វាយរៀង
ដើម្បីចូលរួមការដេញថ្លៃទីតាំងខេត្តស្វាយរៀង លោកអ្នកត្រូវតែរកទិញកញ្ចប់ដេញថ្លៃពេញលេញ ពី មន្ទីរឧស្សាកម្ម និង សិប្បកម្ម ខេត្ដស្វាយរៀង (សូមទាក់ទងប្រធានមន្ទីរលោក ឡុង សុខុម តាមរយៈ ទូរស័ព្ទលេខ ០៦០ ៨៨៨ ០៨១) ឬពីនាយកដ្ឋានបញ្ញាត្តកម្មទឹកស្អាត នៃក្រសួងឧស្សាកម្ម និង សិប្បកម្ម (សូមទាក់ទង លោក សឿង យុត្តិរ៉ា តាមរយៈ ទូរស័ព្ទលេខ ០៩២ ៧៦៨ ៦៩៩ ឬ អ៊ីម៉េល yuthera@gmail.com)។
យើងខ្ញុំ នឹងរៀបចំសិក្ខាសាលាពន្យល់ណែនាំពីការដេញថ្លៃដល់វិនិយោគិនដែលចាប់អារម្មណ៏ នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក នៅមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ដស្វាយរៀង។
បើលោកអ្នកមានបំណងចុះឈ្មោះចូលរួមសិក្ខាសាលាពន្យល់ណែនាំ ឬក៏មានចម្ងល់ទាក់ទងនឹងការដេញថ្លៃទីតាំងខាងលើ សូមទាក់ទងទៅកាន់៖
លេខទូរស័ព្ទ៖ (+855) 81 222 707
អ៊ីមែល៖ info@3icambodia.org
អាស័យដ្ឋាន៖ អាគារ Keystone មហាវិថីនរោត្តម ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ
រាល់សំណួរទាំងអស់នឹងត្រូវបានផ្សព្វផ្សាយនៅក្នុងផ្នែកសំនួរ និងចម្លើយ នៅលើគេហទំព័រនេះ។