សំនួរដែលត្រូវបានសួរជាញឹកញាប់

សំនួរទី១៖  តើកិច្ចសន្យាជាមួយ 3i មានសុពលភាពប៉ុន្មានឆ្នាំ? តើសេវាករអាចចុះកិច្ចសន្យាដែលមានសុពលភាពយូរជាងនេះបានទេ?

កិច្ចសន្យាជាមួយ3i ជាទួទៅមានសុពលភាពមួយឆ្នាំកន្លះ។ សេវាករអាចចុះកិច្ចសន្យាបានយូរជាងនេះ លុះត្រាតែការវិនិយោគនោះមានទំហំធំយ៉ាងខ្លាំង។ ក្នុង ករណីនេះ 3iនឹងពិចារណាចុះកិច្ចសន្យាដែលមានរយៈពេល២ឆ្នាំ។

សំនួរទី២៖  តើសេវាករត្រូវសាងសង់អ្វីទាំងអស់ដែរ ឬទេ មុននឹងទទួលជំនួយពី3i?

ជាទូទៅ កិច្ចសន្យារវាងសេវាករនិង3i នឹងត្រូវបែងចែកជាជំហាននៃសំណង់ទាំងមូល។ នៅពេលសេវាករសម្រេចបានជំហានណាមូយនិងការសាងសង់ត្រូវ តាមអ្វីដែលមានចែងក្នុងកិច្ចសន្យា 3iនឹងផ្តល់ថវិកាជំនួយឲ្យ។

ក្នុងការគណនាថវិកាជំនួយ 3i នឹងរាប់បញ្ចូលរាល់ការវិនិយោគធំតូចទាំងអស់។ ប៉ុន្តែសម្រាប់ការត្រួតពិនិត្យលទ្ធផលជាក់ស្តែងក្នុងការទូទាត់ថវិកាជំនួយ 3i ត្រួតពិនិត្យតែការវិនិយោគធំៗប៉ុណ្ណោះ ដូចជា អាងប្រព្រឹត្តកម្មទឹក អាងស្តុកទឹក​ និងទុយោមេ។ ថវិកាជំនួយជំហានចុងក្រោយ អាចប្រើប្រាស់សម្រាប់ការ វិនិយោគបាន។

សំនួរទី៣៖  តើកិច្ចសន្យាផ្អែកលើលទ្ធផលជាក់ស្តែង ត្រូវបានតាក់តែងយ៉ាងដូចម្តេច? តើលទ្ធផលនិមួយៗត្រូវមានលំដាប់លំដោយយ៉ាងដូចម្តេច?

កិច្ចសន្យាផ្អែកលើលទ្ធផលជាក់ស្តែង គឺតាក់តែងឡើងតាមជំហាននៃការសាងសង់ ហើយថវិកាជំនួយគឺផ្តល់ដល់សេវាករដោយផ្អែកលើការសម្រេចបាននៃ លទ្ធផលជាក់ស្តែងរបស់ជំហានមួយៗ។ នៅពេលចុះកិច្ចសន្យា 3i និងធ្វើការចចារជាមួយសេវាករដើម្បីកំណត់លទ្ធផលដែលត្រូវពិនិត្យសម្រាប់ការទូទាត់ ជំនួយក្នុងតំណាក់កាលនីមួយៗ។

ប្រសិនបើទីតាំងសុំជំនួយមិនទាន់មានស្ថានីយ៍ប្រព្រឹត្តកម្មទឹក​ 3i តម្រូវឲ្យសេវាករសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកមុននឹងដាក់ប្រព័ន្ធទុយោដើម្បីធានាថា ថវិការជំនួយរបស់ 3i នឹងមិនត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ទឹកមិនស្អាតដល់ប្រជាជននោះទេ ។

សំនួរទី៤៖  តើ 3i គណនាទំហំជំនួយសម្រាប់ការវិនិយោគមួយយ៉ាងដូចម្តេច?

3i បានសិក្សាទីផ្សារដើម្បីដឹងអំពីការចំណាយសម្រាប់ការសាងសង់និងដំណើរការហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតតាមបំពង់។ តាមរយៈការសិក្សានេះ 3i បាន បង្កើតរូបមន្តមួយសម្រាប់គណនាអំពីទុនវិនិយោគដែលត្រូវការ និងចំនូលត្រលប់មកវិញ។ សម្រាប់ជុំជំនួយនេះ 3i នឹងគណនាទំហំជំនួយដើម្បីធ្វើឲ្យការ វិនិយោគមួយ ទទួលទុនវិនិយោគត្រឡប់មកវិញនៅត្រឹមរយៈពេល៦ឆ្នាំ។

សំនួរទី៥៖  តើនឹងមានអ្វីកើតឡើង ប្រសិនបើសេវាករសាងសង់អ្វីមួយខុសពីលទ្ធផលដែលត្រូវបានចែងក្នុងកិច្ចសន្យា?

សេវាករតែងតែអនុញ្ញតិឲ្យសាងសង់សំណង់ធំជាងឬល្អជាងអ្វីដែលបានចែងក្នុងកិច្ចសន្យា។ ប្រសិនជាសាងសង់តូចជាងនោះ 3i និងពិនិត្យថាតើវាអាច ទទួលបានត្រឹមកំរិតណា។ ការពិភាក្សានឹងត្រូវធ្វើឡើងក្នុងករណីនេះ។ ក្នុងករណីសេវាករចង់សាងសង់អ្វីខុសពីកិច្ចសន្យា សេវាករត្រូវជូនដំណឹងមក 3i ជាមុន។

សំនួរទី៦៖  តើ3i​ ផ្តល់ជំនួយសម្រាប់ភ្ជាប់បណ្តាញទឹកយ៉ាងដូចម្តេច?

3i ​ ផ្តល់ជំនួយសម្រាប់ភ្ជាប់បណ្តាញទឹកដល់ភូមិណាដែលមិនទាន់មានបណ្តាញប្រព័ន្ធទុយោចែកចាយ ហើយជំនួយនេះគឺផ្តល់ឲ្យតែគ្រួសារណាដែលមាន ប័ណ្ណក្រីក្រប៉ុណ្ណោះ។ ប័ណ្ណក្រីក្រមួយគឺសម្រាប់តែមួយតំណប៉ុណ្ណោះ។ ថវិកាជំនួយគឺផ្តល់ទៅសេវាករផ្ទាល់ មិនមែនទៅគ្រួសារក្រីក្រឡើយ។

សំនួរទី៧៖  តើមានរយៈពេលយូរប៉ុណ្ណា សម្រាប់គម្រោងមួយធ្វើការរហូតដល់ពេលចុះកិច្ចសន្យា?

រយៈពេលអាចខុសគ្នាពីសេវាករមួយទៅសេវាករមួយទៀត។ កត្តាដែលអាចពន្យាដល់ការធ្វើការ រួមមាន៖

  • សេវាករពុំដឹងពីតំបន់សេវាកម្មរបស់ខ្លួនជាក់លាក់
  • សេវាករពុំទាន់មានទីតាំងជាក់លាក់សម្រាប់សាងសង់អាងប្រព្រឹត្តកម្ម
  • សេវាករមានបញ្ហាជាមួយដៃគូរវិនិយោគ
  • ប្រភពទឹកពុំមានគ្រប់គ្រាន់ ហើយតម្រូវអោយមានការសិក្សាបន្ថែម

សំនួរទី៨៖  តើសេវាករម្នាក់អាចសុំជំនួយសម្រាប់តំបន់សេវាកម្មលើសពីមួយកន្លែងបានទេ?

បាន។

សំនួរទី៩៖  នៅពេលណាដែល3iផ្តល់ជំនួយ សម្រាប់ខេត្តផ្សេងៗទៀត?

នៅពេល 3i ដំណើរការគម្រោងសម្រាប់ជុំនេះបានហើយភាគច្រើន ដើម្បីនឹងអាចបន្តទៅចាប់ផ្តើមជុំថ្មី។

 

សំនួរដែលត្រូវសួរក្នុងពេលសិក្ខាសាលា

សំនួរទី១៖ ខ្ញុំមានសំនួរមួយទាក់ទិននឹងលក្ខខណ្ឌចួលរួមត្រង់ចំនុចកំពុងផ្គត់ផ្គង់ទឹកស្អាត ប៉ុន្តែត្រូវការលិខិតអនុញ្ញាតពីមេឃុំ​។ ខ្ញុំចង់សួរថា ដោយតំ​បន់សេវាកម្មរបស់ខ្ញុំមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធទាំងអស់ តើខ្ញុំអាចដាក់ពាក្យសុំជំនួយបានទេ?

ចំលើយទី១៖ លោកអាចដាក់ពាក្យស្នើសុំជំនួយបាន បើសិនជាតំបន់សេវាកម្មរបស់ដែលមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធបានទទួលលិខិតអនុញ្ញាតពីមេឃុំមុនថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

សំនួរទី២៖ តើ3iបើកចំហឲ្យសេវាករដែលទទួលជំនួយពី3i អាចទទួលជំនួយពីប្រភពផ្សេងបានទេ?

ចំលើយទី២៖ 3iគ្រាន់តែពិភាក្សាផ្ទៀងផ្ទាត់ថាតើលោកមានទុនវិនិយោគគ្រប់គ្រាន់ដែរឬទេសម្រាប់ចំនែកដែលលោកនឹងធ្វើការវិនិយោគ។

សំនួរទី៣៖តើជំនួយ3iអាចជាសម្ពាធមួយក្នុងការចរចារកំណត់ថ្លៃទឹកដែរឬទេ?

ចំលើយទី៣៖ ការចរចារកំណត់ថ្លៃទឹកគឺជាទំនួលខុសត្រូវរវាងលោកនិងក្រសួង។ 3iមិនមានពាក់ព័ន្ធលើការចរចានេះទេ។

សំនួរទី៤៖ ខ្ញុំបានស្នើសុំប្រកាសអនុញ្ញាត២០ឆ្នាំរួចហើយ។ ខ្ញុំបានទទួលការអនុញ្ញាតសិក្សាសមិទ្ធិលទ្ធភាព ហើយក៏បានដាក់របាយការណ៍សិក្សាសមិទ្ធិលទ្ធភាពជូនក្រសួងមួយរយៈហើយ។ តើ3iអាចជម្រុញក្រសួងឲ្យអនុម័តផ្តល់ប្រកាសអនុញ្ញាតបានដែរឬទេ?

ចំលើយទី៤៖ មិនអាចទេ។ 3iគ្រាន់តែជួយរៀបចំរបាយការណ៍ផ្សេងៗសម្រាប់ស្នើសុំប្រកាសអនុញ្ញាត។ 3iមិនអាចជម្រុញក្រសួងបានទេ។

សំនួរទី៥៖ ខ្ញុំបានដាក់សមិទ្ធិលទ្ធភាពជូនក្រសួងហើយ ហើយក៏បានទទួលប្រកាសអនុញ្ញាតផងដែរ តំបន់សេវាកម្មរបស់ខ្ញុំមិនទាន់ហេដ្ឋារចនាសម្ព័ន្តទេ។

ចំលើយទី៥៖ ក្នុងករណីដែលលោកបានទទួលប្រកាសអនុញ្ញាតសម្រាប់តំបន់សេវាកម្មដែលចង់ស្នើសុំជំនួយមុនថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៧ លោកមិនត្រូវលក្ខខណ្ឌជុំជំនួយលើកនេះទេ។

សំនួរទី៦៖ ខ្ញុំបានទទួលប្រកាសអនុញ្ញាត២០ឆ្នាំហើយ តើខ្ញុំអាចត្រូវលក្ខខណ្ឌចូលរួមដូចនៅក្នុងពាក្យសុំដែរឬទេ?

ចំលើយទី៦៖ បើសិនជាតំបន់សេវាកម្មរបស់លោកទទួលបានប្រកាសអនុញ្ញាត២០ឆ្នាំហើយ លោកមិនអាចស្នើសុំជំនួយសម្រាប់តំបន់នេះបានទេ។ បើសិនតំបន់សេវាកម្មស្នើសុំជំនួយរបស់លោកមិននទាន់ទទួលប្រកាសអនុញ្ញាត២០ឆ្នាំទេ លោកអាចត្រូវលក្ខខណ្ឌសុំជំនួយបាន។

សំនួរទី៧៖ ខ្ញុំបានស្នើសុំប្រកាសអនុញ្ញាត២០ឆ្នាំហើយ ប៉ុន្តែមិនទាន់ទទួលបានប្រកាសអនុញ្ញាត២០ឆ្នាំនៅឡើយទេ។ ខ្ញុំបានសាងសង់អាងប្រព្រឹត្តិកម្ម ហើយបានរៀបចំប្រព័ន្ធទុយោទៅដល់២ឃុំហើយ ប៉ុន្តែនៅសល់១ឃុំទៀតមិនទាន់មានប្រព័ន្ធទុយោ។ តើខ្ញុំអាចស្នើសុំជំនួយសម្រាប់តំបន់នឹងបានដែរឬទេ?

ចំលើយទី៧៖ លោកអាចស្នើសុំជំនួយសម្រាប់ឃុំដែលលោកមិនទាន់ធ្វើអ្វីទាំងអស់ ហើយឃុំនោះត្រូវតែមិនទាន់មានប្រកាសអនុញ្ញាតនៅឡើយទេ។

សំនួរទី៨៖ ខ្ញុំមានប្រកាសអនុញ្ញាត៣ឆ្នាំហើយ​ ប៉ុន្តែមិនទាន់ទទួលបានប្រកាសជំនួស២០ឆ្នាំទេ។ តើខ្ញុំអាចស្នើសុំជំនួយបានទេ?

ចំលើយទី៨៖ ទាំងប្រកាសអនុញ្ញាត៣ឆ្នាំ ទាំងប្រកាសអនុញ្ញាត២០ឆ្នាំគីសុទ្ធសឹងតែជាប្រកាសអនុញ្ញាតទាំងអស់ ដូចនេះលោកមិនអាចស្នើសុំជំនួយបានទេ។

សំណួរទី៩៖ កិច្ចសន្យាមានរយៈពេល១,៥ឆ្នាំ ប៉ុន្តែប្រសិនបើប្រតិបត្តិករមិនទាន់បញ្ចប់ការសាងសង់ និងដំណើរការអាជីវកម្មបន្ទាប់ពី១,៥ឆ្នាំ តើពួកយើងអាចចរចារដើម្បីពន្យារពេលកិច្ចសន្យាបានដែរឬទេ?

ចម្លើយទី៩៖ បច្ចុប្បន្នយើងមិនទាន់មានចម្លើយច្បាស់លាស់ទៅនឹងសំណួរនេះទេ ប៉ុន្តែវាអាស្រ័យទៅនឹងស្ថានភាពនិមួយៗ។ ពួកយើងអាចចរចារពន្យាពេលនៃកិច្ចសន្យាទៅដល់រយៈពេល២ឆ្នាំក្នុងករណីពិសេស ឬក៏ពួកយើងមានសិទ្ធិក្នុងការមិនពន្យាពេល ព្រោះពេលចុះកិច្ចសន្យាមួយជាមួយក្រុមហ៊ុន យើងត្រូវបង្កកចំនួនទឹកលុយសម្រាប់ប្រតិបត្តិករ។ ហើយរយៈពេលនៃគម្រោងរបស់យើងគឺមានរយៈពេល៥ឆ្នាំតែប៉ុណ្ណោះ ដូច្នេះយើងមិនអាចបង្កកលុយសម្រាប់ប្រតិបត្តិករម្នាក់យូរពេកនោះទេ។

សំណួរទី១០៖ តើ3i នឹងជួយបដិភាគថ្លៃថែទាំដែរឬទេ?

ចម្លើយទី១០៖ 3i នឹងមិនទទួលខុសត្រូវលើថ្លៃថែទាំទេ។ ប្រតិបត្តិករនឹងត្រូវទទួលខុសត្រូវលើការខូចខាតនៃហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

សំណួរទី១១៖ ថ្ងៃផុតកំណត់ទទួលពាក្យគឺថ្ងៃទី១៦ តុលា។ ខ្ញុំចង់ដឹងថាតើពេលណាពួកយើងនឹងចាប់ផ្តើមធ្វើការជាមួយគ្នាបន្តទៅមុខ និងរយៈពេលប៉ុន្មានដែលជុំជំនួយនេះនឹងបញ្ចប់។

ចម្លើយទី១១៖ បន្ទាប់ពីទទួលបានពាក្យស្នើសុំជំនួយ ពួកយើងនឹងចេញពាក្យសេចក្តីព្រាងជំនួយឲ្យប្រតិបត្តិករក្នុងរយៈពេល១០សប្តាហ៍។ បន្ទាប់មកប្រតិបត្តិករអាចសម្រេចចិត្តថាតើនឹងទទួលសេចក្តីព្រាងជំនួយដែរឬទេ។ ប្រសិនបើប្រតិបត្តិករយល់ព្រមទទួល ពួកយើងអាចបន្តទៅមុខទៀតបាន។ រយៈពេលអាចខុសគ្នាអាស្រ័យលើប្រតិបត្តិករនីមួយៗ។ ការពន្យាពេលអាចកើតឡើងអាស្រ័យលើរឿងជាច្រើន។ ប្រតិបត្តិករខ្លះមានបញ្ហាជាមួយការកំណត់តំបន់សេវាកម្មរបស់ខ្លួន។ យោងតាមបទពិសោធន៍កន្លងមក ទីតាំងនៃអាងប្រព្រឹត្តកម្មគឺជាហេតុផលមួយនៃការពន្យាពេលដែរ។ ប្រសិនបើទីតាំងនៃអាងប្រព្រឹត្តកម្មមិនទាន់បានកំណត់នៅឡើយ ពួកយើងមិនសិក្សាលម្អិតនោះទេដើម្បីជៀសវាងការខ្ជះខ្ជាយពេលវេលា។ ប្រសិនបើប្រភពទឹកមិនគ្រប់គ្រាន់ ពួកយើងត្រូវការពេលវេលាដើម្បីធ្វើការសិក្សាស៊ីជំរៅ។ ការមានដៃគូអាជីវកម្មក៏អាចជាបញ្ហាដែលអាចពន្យាពេលនៃគម្រោងមួយផងដែរ។

ជាទូទៅ វាត្រូវការចំណាយពេល៣-៥ខែដើម្បីសិក្សាសមិទ្ធិលទ្ធភាពមួយ។ រយៈអាស្រ័យលើចំនួននៃអ្នកដាក់ពាក្យសុំដែរ។ ពួកយើងនឹងរាប់រយៈពេល១.៥ឆ្នាំបន្ទាប់ពីចុះកិច្ចសន្យាហើយ។

សំណួរទី១២៖ ខ្ញុំបានទទួលប្រកាសអនុញ្ញាតគ្របដណ្តប់៤ឃុំ ហើយខ្ញុំបានសាងសង់អាងប្រព្រឹត្តកម្ម និងដាក់ទុយោទៅ៤ឃុំនោះរួចរាល់ហើយ។ ខ្ញុំចង់ស្នើ សុំជំនួយពី3i ដើម្បីគ្របដណ្តប់៣ឃុំផ្សេងទៀតដែលមិនទាន់មានប្រកាសអនុញ្ញាត។ តើខ្ញុំអាចផ្គង់ផ្គង់ទឹកពីអាងប្រព្រឹត្តកម្មដែលមានស្រាប់ទៅ៣ឃុំនោះ ដែរឬទេ?

ចម្លើយទី១២៖ ចាស! ពួកយើងនឹងសិក្សាការវិនិយោគបន្ថែមដើម្បីឲ្យប្រាកដថាគ្រួសារទាំងអស់ដែលនៅក្នុងតំបន់មិនទាន់មានប្រកាសអនុញ្ញាតនឹងទទួលបាន ទឹកស្អាតដែលមានសំពាធសមរម្យ។

សំណួរទី១៣៖  ខ្ញុំបានគ្របដណ្តប់២ឃុំ ហើយ១ឃុំទៀតដែលនៅឆ្ងាយនៅមិនទាន់គ្របដណ្តប់នៅឡើយ។ តើខ្ញុំអាចស្នើសុំជំនួយសម្រាប់ឃុំនោះដែរឬទេ?

ចម្លើយទី១៣៖ ចាស! លោកអ្នកអាចស្នើសុំជំនួយបានប្រសិនបើឃុំនោះត្រូវតាមលក្ខខណ្ឌ។