សំនួរដែលត្រូវបានសួរញឹកញាប់
១. តើអ្វីជា ការដេញថ្លៃនៃប្រកាសអនុញ្ញាតប្រកួតប្រជែង?
ច. ការដេញថ្លៃនៃប្រកាសអនុញ្ញាតប្រកួតប្រជែង ជាការដេញថ្លៃជ្រើសរើសសេវាករ ដើម្បីផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ដែលរៀបចំដោយ ក្រសួងឧស្សាហកម្ម និង សិប្បកម្ម។
២. តើអ្នកឈ្នះការដេញថ្លៃ និង ទទួលបានអ្វី?
ច. អ្នកដែលឈ្នះ នឹងទទួលបានប្រកាសអនុញ្ញាតរយៈពេល២០ឆ្នាំ ដើម្បីចែកចាយទឹកស្អាតនៅក្នុងឃុំដែលបានស្នើ។ ប្រសិនបើ ហេដ្ឋារចនាសម្ព័ន្ធដែលបានស្នើដោយអ្នកឈ្នះនោះ មានទំហំដូចឬប្រសើរជាង អ្វីដែល 3i បានស្នើរក្នុងរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព 3i នឹងផ្តល់ជំនួយថវិការឥតសំណងដល់អ្នកឈ្នះនោះ។
៣. អ្វីជាលក្ខខណ្ឌក្នុងការចូលរួមដេញថ្លៃ?
ច. អ្នកចូលរួមដេញថ្លៃ ត្រូវទិញកញ្ចប់ដេញថ្លៃពេញលេញសម្រាប់ទីតាំងនៅខេត្តបន្ទាយមានជ័យ ពីមន្ទីរឧស្សាកម្ម និង សិប្បកម្ម ខេត្ដបន្ទាយមានជ័យ (សូមទាក់ទងប្រធានមន្ទីរលោក ញ៉ិល ប៊ុនធឿន តាមរយៈ ទូរស័ព្ទលេខ ០៨៩ ៤៤៦ ០០៣) ឬពីនាយកដ្ឋាន បញ្ញាត្តកម្មទឹកស្អាត នៃក្រសួងឧស្សាកម្ម និង សិប្បកម្ម (សូមទាក់ទង លោក សឿង យុត្តិរ៉ា តាមរយៈ ទូរស័ព្ទលេខ ០៩២ ៧៦៨ ៦៩៩ ឬ អ៊ីម៉េល yuthera@gmail.com)។ ក្រៅពីនេះ អ្នកចូលរួមដេញថ្លៃ ត្រូវមានលិខិតធានាពីធនាគារចំនួន ៥០០០ដុល្លារអាមេរិច និងមានទុនអប្បបរមាចំនួន៣៥%នៃទុនវិនិយោគសរុប។
៤. តើជំនួយហិរញ្ញវត្ថុពី3i ជាជំនួយឥតសំណង ឬ កម្ចី?
ច. វា ជាជំនួយឥតសំណង។
៥. តើ អ្នកដេញថ្លៃអាចរកទិញកញ្ចប់ដេញថ្លៃ និង ដាក់សំណើរដេញថ្លៃ នៅឯណា និង ពេលណា?
ច. អ្នកចូលរួមដេញថ្លៃ ត្រូវទិញកញ្ចប់ដេញថ្លៃពេញលេញសម្រាប់ទីតាំងនៅខេត្តបន្ទាយមានជ័យ ពីមន្ទីរឧស្សាកម្ម និង សិប្បកម្ម ខេត្ដបន្ទាយមានជ័យ (សូម ទាក់ទងប្រធានមន្ទីរលោក ញ៉ិល ប៊ុនធឿន តាមរយៈ ទូរស័ព្ទលេខ ០៨៩ ៤៤៦ ០០៣) ឬពីនាយកដ្ឋាន បញ្ញាត្តកម្មទឹកស្អាត នៃក្រសួងឧស្សាកម្ម និង សិប្បកម្ម (សូមទាក់ទង លោក សឿង យុត្តិរ៉ា តាមរយៈ ទូរស័ព្ទលេខ ០៩២ ៧៦៨ ៦៩៩ ឬ អ៊ីម៉េល yuthera@gmail.com)។ អ្នកចូលរួមដេញថ្លៃ ត្រូវដាក់ពាក្យសំណើរដេញថ្លៃ នៅមន្ទីរឧស្សាកម្ម និង សិប្បកម្ម ខេត្ដបន្ទាយមានជ័យ ។
កាលបរិច្ឆេទលក់ពាក្យ៖ ថ្ងៃ១៩ ខែកញ្ញា ឆ្នាំ ២០១៨។
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃ ៣១ ខែតុលា ឆ្នាំ២០១៨ ត្រឹមម៉ោង ៩ព្រឹក។
៦. តើ អ្នកណាជាអ្នកជ្រើសរើសអ្នកឈ្នះការដេញថ្លៃ?
ច. គណៈកម្មការវាយតម្លៃ របស់ក្រសួងឧស្សាកម្ម និង សិប្បកម្ម នឹងធ្វើការជ្រើសរើសអ្នកឈ្នះ។
៧. តើអ្នកដាក់ពាក្យអាចធ្វើការកែសម្រួលទៅលើសំណើបច្ចេកទេស និងហិរញ្ញវត្ថុដែលរៀបចំដោយ 3i បានដែរឫទេ?
ច. អ្នកដាក់ពាក្យអាចធ្វើការកែសម្រួលទៅលើសំណើបច្ចេកទេស 3i បានទៅតាមការយល់ឃើញរបស់ខ្លួន។ អ្នកដាក់ពាក្យត្រូវតែរៀបរាប់ និងប្រាប់នូវ ហេតុផលឲ្យបានច្បាស់លាស់អំពីអ្វីដែលខ្លួនបានធ្វើការកែប្រែ។
៨. តើអ្នកត្រូវដាក់ឈ្មោះរបស់អ្នកនៅលើសំណើនីមួយៗឬ(សំណើបច្ចេកទេសនិងហិរញ្ញវត្ថុ)?
ច. បាទ/ចាស! អ្នកដេញថ្លៃត្រូវបោះពុម្ពគម្របដេញថ្លៃ បំពេញព័ត៌មានដែលត្រូវការ ហើយបិតវាលើកញ្ចប់សំណើនិមួយៗ។
៩. តើលិខិតធានារបស់ធនាគារត្រូវដាក់ដោយឡែកពីសំណើបច្ចេកទេសឬ? បើដូច្នេះ តើត្រូវមានបីកញ្ចប់ដាក់ដោយឡែកពីគ្នាឬ?
ច. បាទ/ចាស! លិខិតធានារបស់ធនាគារត្រូវដាក់ដោយឡែកពីសំណើបច្ចេកទេស។ ដូច្នេះ អ្នកដេញថ្លៃត្រូវដាក់បីកញ្ចប់ដាច់ដោយឡែកពីគ្នា។
១០. តើមានទំរង់សំរាប់ដាក់កញ្ចប់ដេញថ្លៃរឺទេ?
ច. អ្នកដេញថ្លៃត្រូវដាក់សំណើបច្ចេកទេសប្រាំច្បាប់ ដាក់ចម្លងទាំងប្រាំច្បាប់នោះក្នុងស្រោមសំបុត្រមួយ បំពេញព័ត៌មានលើកញ្ចប់ដេញថ្លៃ ហើយបិតគម្រប នោះលើស្រោមសំបុត្រ។ ធ្វើដូចគ្នាចំពោះសំណើហិរញ្ញវត្ថុ និងលិខិតធានារបស់ធនាគារ(លិខិតធានារបស់ធនាគារត្រូវការតែមួយច្បាប់ប៉ុណ្ណោះ)។ ដាក់ស្រោម សំបុត្រទាំងបីនេះក្នុងស្រោមសំបុត្រធំមួយហើយបិតគម្របដេញថ្លៃពីលើបន្ទាប់ពីបំពេញព័ត៌មានដែលពាក់ព័ន្ធលើគម្របនោះ។
១១. តើអ្នកដេញថ្លៃត្រូវបំពេញសំណើបច្ចេកទេសយ៉ាងដូចម្តេចបើរាល់ផ្នែកបច្ចេកទេសទាំងអស់ត្រូវបានសិក្សានិងស្នើរឡើងដោយ 3i រួចហើយ?
ច. ទោះបីជាផ្នែកបច្ចេកទេសដែលមាននៅក្នុងរបាយការណ៍សិក្សា សមិទ្ធិលទ្ធភាពត្រូវបានសិក្សានិងស្នើឡើងដោយ 3i ក៏ដោយ អ្នកដេញថ្លៃមានសិរីភាព ទាំងស្រុងក្នុងការកែប្រែ ហើយស្នើផ្នែកបច្ចេកទេសដែលខ្លូនគិតថាសមស្រប។ ប្រសិនបើអ្នកស្នើផ្នែកនៃហេដ្ឋារចនាសម្ព័ន្ធដែលខុសពី3i អ្នកត្រូវបញ្ជាក់ និងប្រាប់ពីមូលហេតុឲ្យបានច្បាស់ នូវអ្វីដែលអ្នកបានស្នើខុសពី3i។
១២. ប្រសិនបើផ្នែកបច្ចេកទេសដែលអ្នកដេញថ្លៃស្នើមិនដូចអ្វីដែល 3i ស្នើ តើ 3i នឹងធ្វើការពិនិត្យដូចម្តេច?
ច. 3iនឹងពិនិត្យថាតើផ្នែកបច្ចេកទេសដែលស្នើខុសពី3iនេះ ឆ្លើយតបនឹងលខ័ណ្ឌជ្រើសរើសផ្នែកបច្ចេកទេសរបស់ក្រសួងរឺទេ។ ប្រសិនបើឆ្លើយតប 3iនឹង សរសេរក្នុងរបាយការណ៍ជូនតំណាងគណកម្មាធិការវាយតម្លៃថា សំណើបច្ចេកទេសនោះឆ្លើយតបនឹងតម្រូវការបច្ចេកទេស។ យើងដឹងថាការរចនាហេដ្ឋា រចនាសម្ព័ន្ធទឹកស្អាតដែលល្អប្រសើរមិនមែនមានតែមួយបែបនោះទេ។
១៣. ប្រសិនបើអ្នកដេញថ្លៃម្នាក់មានដើមទុនច្រើនជាង ឬស្នើថ្លៃទឹកទាបជាង តើគាត់នឹងទទួលបានពិន្ទុខ្ពស់ជាងឬយ៉ាងណា?
ច. នៅក្នុងដំណើរការដេញថ្លៃនេះ គឺមិនមានការដាក់ពិន្ទុទៅលើសំណើបច្ចេកទស និងហិរញ្ញវត្ថុទេ។ លទ្ធផលនៃការវាយតម្លៃនឹងមានបីគឺឆ្លើយតប ឫឆ្លើយ តបតែមានលក្ខខណ្ឌ ឬមិនឆ្លើយតបទៅនឹងលក្ខខណ្ឌ។ សម្រាប់ការតម្រូវឲ្យមានមូលធន នៅពេលដែលអ្នកដេញថ្លៃអាចបង្ហាញថាខ្លួនមានដើម ទុនយ៉ាងតិច ណាស់៣៥%នៃដើមទុនសរុប គឺពួកគេឆ្លើយតបទៅនឹងលក្ខខណ្ឌ ដូច្នេះពួកគេនឹងជាប់ក្នុងការវាយតម្លៃ។ ដើមទុនដែលអាចបង្ហាញនៅក្នុងដំណើរការដេញថ្លៃ នេះអាចជា អចលនទ្រព្យ។ ចំនួនប៉ាន់ស្មាននៃទ្រព្យទាំងនេះវាមិនអាចប្រាកដជាក់លាក់នោះទេ។ ដូច្នេះ អ្នកដេញថ្លៃអាចបង្ហាញដើមទុនរឹតតែច្រើន វានឹង បង្កើននូវទំនុកចិត្តដល់អ្នកវាយតម្លៃរឹតតែខ្លាំងក្នុងការឲ្យអ្នកដេញថ្លៃឆ្លើយតបទៅហ្នឹងតម្រូវការដើមទុនអប្បបរមា។
ថ្លៃលក់ទឹកគឺគ្រាន់តែជាកត្តាចង្អុលបង្ហាញមួយដែលនឹងត្រូវប្រើប្រាស់ដើម្បីចាត់ថ្នាក់អ្នកដេញថ្លៃ។ ថ្លៃលក់ទឹកកាន់តែទាប ចំណាត់ថ្នាក់អ្នកដេញថ្លៃកាន់តែខ្ពស់ ដូច្នេះឱកាសនៃការឈ្នះក៏កាន់តែខ្ពស់ដែរ។
១៤. ចំពោះដំណើរការដេញថ្លៃការសាងសង់ ពួកគេមិនចង់ឲ្យអ្នកដាក់ដេញថ្លៃស្នើថ្លៃទាបពេកទេ ពីព្រោះអ្នកដេញថ្លៃអាចស្នើថ្លៃទាបដើម្បីចង់ឈ្នះ តែមិនអាចបញ្ចប់គម្រោងនៅពេលអនាគតបានឡើយ។ តើ3i គិតយ៉ាងដូចម្តេចចំពោះបញ្ហានេះ?
ច. 3i បានធ្វើការប៉ាន់ស្មានចំនួនជំនួយហិរញ្ញវត្ថុសំរាប់ឃុំនិមួយៗដែលអាចជួយឲ្យអ្នកឈ្នះទទួលបានទុនវិនិយោគត្រលប់មកវិញដ៏សមរម្យមួយពីការវិនិយោគរបស់ពួកគេ ជាមួយនិងចន្លោះថ្លៃលក់ទឹកដែលបានកំណត់។ ការទទួលបានទុនវិនិយោគត្រលប់មកវិញដែលសមរម្យវាអាចខុសគ្នាពីអ្នកវិនិយោគ ម្នាក់ទៅអ្នក វិនិយោគម្នាក់ទៀត។
១៥. ប្រសិនបើនៅពេលពិនិត្យមើលភាពស្របច្បាប់របស់អ្នកទទួលជំនួយមានភាពមិនប្រក្រតីណាមួយ នោះតើអ្នកឈ្នះនឹងត្រូវបានផ្លាស់ប្តូរដែរឬទេ?
ច. ការសំរេចចិត្តរបស់គណៈកម្មការវាយតម្លៃដើម្បីជ្រើសរើសអ្នកឈ្នះ និងទទួលយកលទ្ធផលដោយអ្នកឈ្នះ គឺជាដំណើរការដាច់ដោយឡែក ពីការសំរេច ចិត្តរបស់3i ក្នុងការប្រគល់ជំនួយដល់អ្នកឈ្នះ។ នេះមានន័យថាប្រសិនបើក្រសួងឧស្សាហកម្ម និងសិប្បកម្មជ្រើសរើសអ្នកឈ្នះដែល3i បដិសេធក្នុងការផ្តល់ ជំនួយហិរញ្ញវត្ថុដោយផ្អែកលើលទ្ធផលអវិជ្ជមាននៃការត្រួតពិនិត្យភាពស្របច្បាប់ ហើយអ្នកឈ្នះនៅតែយល់ព្រមសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនៅឃុំដែល គាត់ដាក់ដេញថ្លៃឈ្នះនោះ គឺមិនមានការចាំបាច់ក្នុងការប្តូរអ្នកឈ្នះឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកឈ្នះបដិសេធក្នុងការទទួលយកលទ្ធផល វានឹងអាស្រ័យទៅ លើការសំរេចរបស់ក្រសួងក្នុងការជ្រើសរើសអ្នកដេញថ្លៃដែលស្ថិតក្នុងលេខរៀងទី២ ឬក៏ចាប់ផ្តើមដំណើរការដេញថ្លៃសារជាថ្មី ។
ក៏ប៉ុន្តែ នៅក្នុងរបាយការណ៍ស្នើទៅតំណាងគណៈកម្មការវាយតម្លៃ 3i នឹងផ្តល់បញ្ជីឈ្មោះបណ្តោះអាសន្ននៃអ្នកដេញថ្លៃ ដែលអាចទទួលជំនួយពី3i ដោយ ធ្វើការត្រួតពិនិត្យភាពស្របច្បាប់បឋមក្រៅផ្លូវការ និងវាយតម្លៃទំហំនៃហេដ្ឋារចនាសម្ព័ន្ធដែលបានស្នើឡើង។ យ៉ាងណាមិញ 3i នឹងត្រូវតែធ្វើការត្រួតពិនិត្យ ភាពស្របច្បាប់ជាផ្លូវការនិងពេញលេញមួយទៀតជាមួយនិងអ្នកឈ្នះដែលត្រូវបានជ្រើសរើសដោយក្រសួង។
១៦. តើវិស្វកររបស់3i នឹងចុះទៅមើលដំណើរការសាងសង់ដែរឬទេ?
ច. 3i មិនមែនជាអ្នកគ្រប់គ្រងការសាងសង់ទេ ប៉ុន្តែយើងនឹងត្រួតពិនិត្យលើចំនុចសំខាន់ៗថាតើក្រុមហ៊ុនគោរពតាមស្តង់ដារសុវត្ថិភាពការងារ និងស្តង់់ដារ បរិស្ថានធម្មតាដែរឬអត់។ យើងនឹងត្រួតពិនិត្យការដ្ឋានដើម្បីធានាថាសមិទ្ធិផលមានលក្ខណៈត្រឹមត្រូវតាមអ្វីដែលបានព្រមព្រៀងនៅក្នុងកិច្ចសន្យាដែរឫទេ មុនពេលធ្វើការទូទាត់លុយជំនួយ។
១៧. ប្រកាសអនុញ្ញាត២០ឆ្នាំត្រូវការរយៈពេលយូររហូតដល់២ទៅ ៣ឆ្នាំ ទំរាំតែក្រសួងចេញជាផ្លូវការឲ្យអាជីវករ ដូច្នេះតើ3i នឹងចាំរហូតដល់ប្រកាសចេញ ទើបទូទាត់លុយជំនួយឬយ៉ាងណា?
ច. បន្ទាប់ពីជ្រើសរើសបានអ្នកឈ្នះ ក្រសួងនឹងចេញប្រកាសអនុញ្ញាត២០ឆ្នាំដល់អ្នកឈ្នះភ្លាម។ បន្ទាប់ពីអ្នកឈ្នះបញ្ចប់ការសាងសង់ ក្រសួងនឹងត្រួតពិនិត្យ មើលលើហេដ្ឋារចនាសម្ព័ន្ធ ហើយនឹងចេញវិញ្ញាបនប័ត្រប្រតិបត្តិការអាជីវកម្មដល់អាជីវករប្រសិនបើហេដ្ឋារចនាសម្ព័ន្ធសាងសង់ត្រឹមត្រូវ ទៅតាមស្តង់ដារ របស់ក្រសួង។
១៨. តើ 3i នឹងជ្រើសរើសក្រុមហ៊ុនគូរប្លង់ឲ្យប្រតិបត្តិករដែរទេ? ហើយប្រសិនបើប្រតិបត្តិករមានការរចនានិងគូរប្លង់ផ្ទាល់ខ្លួន តើ3i នឹងនៅតែប្រគល់លុយ ៥០០០ដុល្លារសម្រាប់គូរប្លង់ទៀតដែរឬទេ?
ច. អ្នកឈ្នះមានសេរីភាពពេញលេញក្នុងការជ្រើសរើសក្រុមហ៊ុនគូរប្លង់។ សេវាគ្រប់គ្រងសំណង់គឺជាទំនួលខុសត្រូវទាំងស្រុងរបស់ប្រតិបត្តិករអ្នកឈ្នះ។
3i មានបញ្ជីឈ្មោះក្រុមហ៊ុនគូរប្លង់ដែលអ្នកឈ្នះអាចធ្វើការជ្រើសរើសបាន។ ទោះជាយ៉ាងណា អ្នកឈ្នះអាចសំរេចចិត្តជ្រើសរើសយកក្រុមហ៊ុន គូរប្លង់ណា មួយក៏បានក្រៅពីក្នុងបញ្ជីឈ្មោះរបស់3iដែលខ្លួនពេញចិត្ត។ ថវិកាច្រើនបំថុតចំនួន៥០០០ដុល្លារសម្រាប់គូរប្លង់ នឹងត្រូវបានផ្តល់ជូនទៅតាមវិក័យបត្រដែល មានចំនួនយ៉ាងតិច៥០០០ដុល្លារ និងមានការបង្ហាញនូវគំនូរប្លង់ជាក់ស្តែង។
១៩. ប្រសិនបើការសាងសង់មិនធ្វើតាមអ្វីដែលព្រមព្រៀងនៅក្នុងកិច្ចសន្យា តើ3i នឹងបញ្ចប់កិច្ចសន្យានោះឬទេ?
ច. 3i នឹងចុះទៅពិនិត្យថាតើការសាងសង់នូវសមិទ្ធិផលដូចអ្វីដែលបានដាក់នៅក្នុងកិច្ចសន្យាដែរឬទេ។ ប្រសិនបើមានការបំពានលើលក្ខខណ្ឌកិច្ចសន្យា 3iនឹងធ្វើការព្រមានប្រតិបត្តិករឲ្យធ្វើការកែតម្រូវ។ ចំនុចសំខាន់មួយក្នុងចំណោមចំនុចសំខាន់ផ្សេងៗទៀតដែល3i នឹងត្រួតពិនិត្យ គឺថាតើលក្ខខណ្ឌ សុវត្ថិភាព កន្លែងការងារ និងបរិស្ថានត្រូវបានអនុវត្តត្រឹមត្រូវដែរឫទេ។ ការបញ្ចប់កិច្ចសន្យានឹងកើតឡើង នៅពេលដែលមានការរំលោភលើកិច្ចព្រមព្រៀង នៃកិច្ចសន្យា ដដែលច្រើនដង។
២០. ប្រសិនបើខ្ញុំមានបទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្មទឹកស្អាតតាមបំពង់ហើយ តើខ្ញុំត្រូវការស្នើមនុស្សម្នាក់ទៀតដែលមានបទពិសោធន៍ គ្រប់គ្រង អាជីវកម្មទៀតដែរឬទេ?
ច. ទេ មិនចាំបាច់ទេ។ 3i តម្រូវឲ្យអ្នកដេញថ្លៃមានបទពិសោធន៍ក្នុងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតតាមបំពង់ ឬក៏អាជីវកម្ម។ 3i តម្រូវឲ្យមានបទ ពិសោធន៍មួយណាក៏បានក្នុងចំណោមបទពិសោធន៍ទាំងពីរប្រភេទ។ ប្រសិនបើអ្នកដេញថ្លៃមានបទពិសោធន៍មួយក្នុងចំណោមបទពិសោធន៍ទាំងនេះហើយ ពួកគាត់មិនត្រូវការស្នើមនុស្សម្នាក់បន្ថែមទៀតទេ។
២១. ចន្លោះទំនេរសម្រាប់បំពេញព័ត៌មានទាក់ទងនឹងបទពិសោធន៍តូចណាស់ ហើយខ្ញុំមានបទពិសោធន៍ការងារច្រើននៅចន្លោះពេលផ្សេងៗគ្នា តើខ្ញុំគួរ បំពេញព័ត៌មានទាំងនោះបែបណា?
ច. ចំពោះចន្លោះឆ្នាំនៃបទពិសោធន៍ អ្នកដេញថ្លៃអាចដាក់ចនោ្លះពេលផ្សេងៗគ្នាដែលបង្ហាញបទពិសោធន៍ ផ្សេងៗគ្នា។ អ្នកដេញថ្លៃគ្រាន់តែត្រូវបំពេញ ព័ត៌មាននៃបទពិសោធន៍ដែលត្រូវការសំរាប់ដំណើរការដេញថ្លៃ។ ពួកគេមិនត្រូវការផ្តល់ព័ត៌មានលើបទពិសោធន៍ផ្សេងទៀតដែលមិនពាក់ព័ន្ធទេ។ ប្រសិន បើពួកគេកាន់តួនាទីផ្សេងៗគ្នាក្នុងបទពិសោធន៍ដែលតម្រូវ ពួកគេអាចប្រើសញ្ញា “/” ដើម្បីបែងចែងបទពិសោធន៍ផ្សេងៗគ្នានៅពេលពួកគេបំពេញ។ អ្នកដេញ ថ្លៃមិនត្រូវការបំពេញឲ្យជាក់លាក់ថាចន្លោះពេលណាបំពេញតួនាទីអ្វីនោះទេ។ អ្នកដេញថ្លៃមានជម្រើសមួយទៀត គឺភ្ជាប់ប្រវត្តិរូប សង្ខេបជាមួយនិងសំណើ បច្ចេកទេស។
២២. តើអ្នកឈ្នះអាចផ្ទេរប្រកាសអនុញ្ញាតទៅមនុស្សម្នាក់ផ្សេងទៀតឲ្យធ្វើការផ្គត់ផ្គង់ទឹកស្អាតបានដែរឫទេ?
ច. ប្រកាសអនុញ្ញាតនឹងត្រូវប្រគល់ជូនដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ការអនុញ្ញាតដើម្បីផ្ទេរប្រកាសអនុញ្ញាតទៅមនុស្សម្នាក់ ផ្សេងទៀតគឺ អាស្រ័យលើការសំរេចរបស់ក្រសួង។ ការសម្រេចឲ្យជំនួយពី3i ទៅអ្នកឈ្នះនៃឃុំនិមួយៗអាស្រ័យទៅលើទំហំនៃហេដ្ឋារចនាសម្ព័ន្ធដែលនឹងត្រូវសាងសង់ និងការសិក្សាភាពស្របច្បាប់របស់ប្រតិបត្តិករសក្តានុពលនៃឃុំទាំងនោះ។ ប្រសិនបើក្រសួងអនុញ្ញាតឲ្យមានការផ្ទេរឈ្មោះបាន ហើយការត្រួតពិនិត្យរបស់ 3i ទៅលើចំនុចទាំងពីរដែលបានរៀបរាប់ខាងលើអនុញ្ញាតឲ្យ3i ផ្តល់ជំនួយហិរញ្ញវត្ថុនៅចំនួនកំណត់ណាមួយ 3iនឹងអាចចុះកិច្ចសន្យាជាមួយអ្នកថ្មី។ ប៉ុន្តែ ប្រសិនបើ3i ចុះកិច្ចសន្យាជាមួយអ្នកឈ្នះណាមួយរួចហើយ អ្នកឈ្នះនោះមិនអាចផ្ទេរ ឬលក់កិច្ចសន្យានោះទៅឲ្យមនុស្សម្នាក់ផ្សេងទៀតបានឡើយ។
3i នឹងផ្តល់កិច្ចសន្យាក្នុងរយៈពេល២សប្តាហ៍បន្ទាប់ពីក្រសួងប្រកាសអ្នកឈ្នះ។ ការផ្តល់នេះមាន រយៈពេលកំណត់។
២៣. ប្រសិនបើឃុំនោះមានអ្នកផ្គត់ផ្គង់ទឹកដែលមិនមានអាជ្ញាប័ណ្ណ តើ3i អាចបញ្ឈប់អាជីវកម្មរបស់គាត់បានដែរឬទេ?
ច. នេះគឺជាអាជ្ញាធររបស់ក្រសួង និងសហគមន៍ក្នុងតំបន់ ក្នុងការដោះស្រាយជាមួយនឹងបញ្ហាបែបនេះ។ 3i មិនអាច និងមិនចូលទៅពាក់ព័ន្ធនៅក្នុងបញ្ហា នេះទេ។
២៤. សម្រាប់អ្នកឈ្នះដែលដកបេក្ខភាព តើគាត់អាចដក់ប្រាក់កក់៥០០០ដុល្លារវិញបានដែរឬទេ?
ច. អ្នកដេញថ្លៃនឹងបាត់បង់ប្រាក់ ៥០០០ដុល្លារដែលគាត់បានដាក់លិខិតធានានៅធនាគារ ប្រសិនបើគាត់សំរេចចិត្ដដកខ្លួនចេញនៅពេលដែលគាត់ត្រូវបានជ្រើសរើសជាអ្នកឈ្នះ
២៥. តើមនុស្សមួយក្រុមអាចចូលរួមដេញថ្លៃជាមួយគ្នាបានដែរឬទេ? ប្រសិនបើអាច តើម្នាក់ៗអាចរួមចំណែកក្នុងដើមទុនអប្បបរមាដែលតម្រូវ ឲ្យមាន សម្រាប់ឃុំនិមួយៗបានដែរឬទេ? ហើយតើពួកគេអាចបង្ហាញការដាក់ទុនចូលគ្នានេះនៅក្នុងសំណើដេញថ្លៃបានដោយរបៀបណា?
ច. បាទ/ចាស មនុស្សមួយក្រុមអាចរួមគ្នាជាម្ចាស់ភាគហ៊ុនដើម្បីដេញថ្លៃ ហើយម្នាក់ៗអាចចូលរួមចំណែកក្នុងដើមទុនអប្បបរមាដែលតម្រូវឲ្យមានសម្រាប់ ឃុំបាន។ ប្រសិនបើអ្នកដេញថ្លៃជាមនុស្សមួយក្រុមដែលដាក់ភាគហ៊ុនរួមគ្នាដើម្បីចូលរួមការដេញថ្លៃ ពួកគេអាចបង្ហាញភាពជាម្ចាស់ភាគហ៊ុន ដោយរាយ ឈ្មោះម្ចាស់ភាគហ៊ុនទាំងអស់នៅក្នុងសំណើបច្ចេកទេសនៅកន្លែងដែលអ្នកដេញថ្លៃត្រូវបំពេញឈ្មោះរបស់ពួកគេ។
កិច្ចសន្យាដែលចុះជាមួយ3i នឹងជាឈ្មោះមនុស្សម្នាក់ឬក៏ជាឈ្មោះក្រុមហ៊ុនមួយ។
២៦. ប្រសិនបើមានអ្នកដេញថ្លៃតែម្នាក់នៅក្នុងឃុំមួយ តើនឹងមានអ្វីកើតឡើង? តើវាអាចប្រកាសជាសាធារណៈជាមុនថាមានអ្វីកើតឡើងដែរឬទេ? ហេតុអ្វីបានជាអ្នកដេញថ្លៃតែម្នាក់មិនអាចឈ្នះបាន?
ច. ក្រសួងតម្រូវថាការវាយតម្លៃការដេញថ្លៃអាចចាប់ផ្តើមនៅពេលមានសំណើដេញថ្លៃយ៉ាងហោចណាស់បី ដើម្បីធានាថាដំណើរការមានការប្រកួតប្រជែង។ ពួកយើងមិនអាចប្រកាសជាមុនអំពីចំនួននៃសំណើដែលបានដាក់មកមុនពេលបើកសំណើដេញថ្លៃនោះទេ។ ប៉ុន្តែ ប្រសិនបើវាកើតឡើងដែលមានតែបេក្ខភាព មួយរូបដាក់សំណើដេញថ្លៃ នោះក្រសួងនឹងជាអ្នកសម្រេចដំណើរការបន្ទាប់។
២៧. ប្រសិនមានករណីប្រធានស័កកើតឡើងដែលអាចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធ តើ 3i នឹង ផ្តល់ជំនួយបន្ថែមដែររឺទេ?
ច. វាទំនងនឹងមិនអាចទៅរួចនោះទេដែល 3i នឹងផ្តល់ជំនួយបន្ថែម។ ប្រតិបត្តិករមានទំនួលខុសត្រូវក្នុងការរកការធានារ៉ាប់រង។ 3i អាចនឹងពិចារណាបន្ថែម ជំនួយ ប្រសិនថ្លៃដើមសរុបក្នុងការសាងសង់មានតំលៃខ្ពស់ខ្លំាងជាងការំពឹងទុក នៅពេលចុះកិច្ចសន្យា។
២៨. ក្រៅពីទុនដែលត្រូវការទាបបំផុត៣៥% និងជំនួយហិរញ្ញវត្ថុពី 3i តើទុនវិនិយោគដែលនៅសល់ជាទំនួលខុសត្រូវរបស់អ្នកណា?
ច. វាជាទំនួលខុសត្រូវរបស់អ្នកឈ្នះ។
សំនួរដែលត្រូវបានសួរកំឡុងពេលប្រកាសដេញថ្លៃ
២៩. ការដេញថ្លៃនេះជាការដេញថ្លៃជ្រើសរើសអ្នកសាងសង់ធ្វើទឹកស្អាតឬយ៉ាងណា?
ច. ការដេញថ្លៃនេះមិនមែនដើម្បីជ្រើសរើសអ្នកសាងសង់ទេ តែជ្រើសរើសប្រតិបត្តិករធ្វើអាជីវកម្មផលិតទឹកស្អាត ដើម្បីផ្គត់ផ្គង់ទៅដល់ប្រជាជននៅទីតាំង ដែលដាក់ដេញថ្លៃ។ ប្រតិបត្តិករដែលឈ្នះក្នុងការដេញថ្លៃនឹងជ្រើសរើសអ្នកសាងសង់ដោយផ្ទាល់។
៣០. តាមការចុះទៅពិនិត្យដល់ទីតាំង មានការផ្គត់ផ្គង់ទឹកឆៅតាមបំពង់នៅតំបន់ខ្លះនៅឃុំត្បូងក្រពើ តើនេះនឹងធ្វើអោយមានការប៉ះពាល់ដល់ដំណើរការ ដេញថ្លៃដែរឬទេ?
ច. គ្រប់ទីតាំងទាំងអស់ដែលដាក់អោយមានការដេញថ្លៃ ក្រសួងឧស្សាហកម្ម និងសិប្បកម្មនឹងមិនចេញ អាជ្ញាប័ណ្ណផ្ទាល់ដល់តំបន់ទាំងនោះឡើយ។ ប្រសិន បើមានអ្នកផ្គត់ផ្គង់ទឹកក្នុងតំបន់ទាំងនោះមែន នោះមិនមែនជាអ្នកផ្គត់ផ្គង់ស្របច្បាប់ឡើយ។ អ្នកដែលឈ្នះក្នុងការដេញថ្លៃអាចធ្វើការចរចារ ឬទិញបណ្តាញ ទាំងនោះ ឬរាយទុយោទឹកស្អាតទៅ ដើម្បីអោយអ្នកភ្ជាប់ជ្រើសរើសដោយខ្លួនឯង។ នេះមិនមែនជាបញ្ហាក្នុងដំណើរការដេញថ្លៃឡើយ។
៣១. ពាក្យស្នើរសុំដែលបានទិញពុំមានបោះត្រាពីលើ តើជាឯកសារផ្លូវការដែរឬទេ?
ច. ឯកសារដេញថ្លៃដែលចេញអោយដាក់លក់ត្រូវបានកត់ត្រាដោយក្រសួង និងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម។ ដូច្នេះរាល់ចំនួន និងឈ្មោះសេវាករដែលបាន ទិញពាក្យស្នើរសុំសុទ្ធតែត្រូវបានកត់ត្រាច្បាស់លាស់ដោយក្រសួង និងមន្ទីរ។ ទោះពុំមានការបោះត្រា ឯកសារដែលដាក់លក់ដោយក្រសួង និងមន្ទីរគឺជា ឯកសារផ្លូវការ។
៣២. ឯកសារទិញផ្ទះ តែពុំទាន់បានចេញប្លង់ ឬបង្កាន់ដៃសម្រាប់ស្នើសុំប្លង់រឹងអាចប្រើជាឯកសារយោងដើម្បី បញ្ជាក់ពីទ្រព្យសម្បត្តិអ្នកដេញថ្លៃដែរឬទេ?
ច. ឯកសារទាំងនោះអាចទទួលយកបាន ដោយធ្វើការបញ្ជាក់ពីអ្នកលក់លើច្បាប់ថតចម្លងឯកសារទិញផ្ទះ ហើយបង្កាន់ដៃស្នើសុំប្លង់រឹងក៍អាច ដាក់ជាឯកសារ យោងបានដែរ។