គោលការណ៍របស់យើង
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាកម្មវិធីដែលមានភាពបត់បែន ហើយត្រូវបានរៀបចំឡើងដើម្បីសម្របទៅតាមការប្រែប្រួលនៃកាលៈទេសៈ និងអាទិភាព។ យើងមិនមានតារាងសកម្មភាព ឬគម្រោត្រូវអនុវត្តមុនបញ្ចប់កម្មវិធី ដែលត្រូវបានអនុម័តទុកមុននោះឡើយ។ គោលការណ៍ដឹកនាំរបស់យើងខ្ញុំ ត្រូវបានអនុម័តដោយរដ្ឋាភិបាលអូស្រ្តាលី និងកម្ពុជា ហើយរួមមានដូចខាងក្រោម៖
-
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ អាចវិនិយោគតែលើគម្រោងណាដែលមិនអាចកើតឡើងបាន ប្រសិនបើគ្មានការគាំទ្ររបស់យើង ហើយយើងនឹងមិនផ្តល់ជំនួយ លើសពីជំនួយអប្បរមាត្រូវការដើម្បីធ្វើឲ្យក្រុមហ៊ុនវិនិយោគឡើយ។
-
យើងនឹងផ្តល់អាទិភាព ដល់គម្រោងណាដែលផ្តល់ផលប្រយោជន៍សង្គម និងសេដ្ឋកិច្ចអតិបរមា និងដែលផ្តល់ផលខ្ពស់បំផុតពីការចំណាយមួយឯកតារបស់យើង។
-
យើងអាចគាំទ្រតែគម្រោងណា ដែលមាននិរន្តរភាព មានន័យថាវានឹងនៅតែដំណើរការ បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់។
-
យើងប្រើយន្តការដែលមានភាពស្មើភាព និងតម្លាភាព ដើម្បីជ្រើសរើសគម្រោងដែលធ្វើឲ្យការរស់នៅមានភាពប្រសើរឡើង និងមានផលប៉ះពាល់អវិជ្ជមានតិចបំផុត។
-
យើងអាចគាំទ្រតែក្រុមហ៊ុនណាដែលមានកេរ្ត៍ឈ្មោះល្អ និងគោរពតាមច្បាប់ទាំងអស់។