តើដំណើរការជ្រើសរើសមានអ្វីខ្លះ?
ឆ្លងតាមការពិគ្រោះពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កំណត់យកដំណើរផ្តល់ការគាំទ្រដូចខាងក្រោម៖
១. យើងនឹងទាក់ទងជាមួយបេក្ខជនពាក់ព័ន្ធ ហើយស្នើឲ្យមានការដាក់សំណើ ឬការសំដែងចំណាប់អារម្មណ៍ទទួលការគាំទ្រ។
២. យើងនឹងពិនិត្យពាក្យស្នើសុំ និង គណនាទំហំថវិកាជំនួយ។
៣. ការគណនាថវិកានេះ ត្រូវបានដាក់ឲ្យ គណៈកម្មាធិការត្រូតពិនិត្យឯករាជ្យដើម្បីអនុម័ត។
៤. ប្រសិនគណៈកម្មាធិការត្រួតពិនិត្យ អនុម័ត កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ នឹងពិភាក្សាលក័្ខខណ័្ណលំអិតជាមួយអាជីវកម្ម ហើយផ្តល់កិច្ចសន្យាផ្តល់ជំនួយ។
៥. ការផ្តល់ថវិកាជំនួយ នឹងត្រូវធ្វើឡើងលុះត្រាណាតែសមិទ្ធិផលដែលបានឯកភាពគ្នាហើយ ត្រូវបានសម្រេចបាន។
ដំណើរការដេញថ្លៃ
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ធ្វើការជាមួយ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្នុងដំណើរការដេញថ្លៃដូចខាងក្រោម៖
១. ក្រសួងឧស្សាហកម្មនិងសិប្បកម្ម កំណត់យកទីតាំងសម្រាប់ដេញថ្លៃ
២. កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និង ក្រសួង រៀបចំរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងឯកសារពាក់ព័ន្ធសំខាន់ៗ
៣. យើងស្នើសុំការអនុម័តលើការផ្តល់ការគាំទ្រពីគណៈកម្មាធិការត្រួតពិនិត្យ
៤. ការប្រកាសរកអ្នកដេញថ្លៃ នឹងត្រូវធ្វើឡើងដោយ ក្រសួង ដោយមានការជ្រោមជ្រែងបន្ថែមពីកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ
៥. បន្ទាប់មក យើងនឹងធ្វើការជាមួយក្រសួងដើម្បីវាយតម្លៃកញ្ចប់ដេញថ្លៃ
៦. ក្រសួង នឹងជ្រើសរើសក្រុមហ៊ុនដែលឈ្នះការដេញថ្លៃ ហើយផ្តល់ប្រកាសអនុញ្ញាត
៧. កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្តល់កិច្ចសន្យាផ្តល់ជំនួយហិរញ្ញវត្ថុដល់ក្រុមហ៊ុន។
តើខ្ញុំអាចដាក់ពាក្យស្នើសុំជំនួយតាមរបៀបណា?
ប្រសិនអ្នកមានលក័្ខខណ័្ញគ្រប់គ្រាន់ ក្នុងការទទួលការឧបត្ថមធន កម្មវិធីការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ នឹងទាក់ទងអ្នកដោយផ្ទាល់ ឬ មិនផ្ទាល់។ ឱកាសក្នុងទទួលជំនួយ នឹងត្រូវបានផ្សព្វផ្សាយតាមរយៈ គេហទំព័ររបស់យើងខ្ញុំ និងរបស់ក្រសួង ដូចដែលបានរៀបរាប់ខាងលើ។