តើកម្មវិធីជានរណា?

អាស័យដ្ឋាន៖ អគារ ឃីស្តូន ផ្ទះលេខ ១៤៦ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទូរស័ព្ទ៖ (៨៥៥) ៨១ ២២២ ៧០៧
អ៊ីម៉េល៖ info@3icambodia.org
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាក្រុមតូចមួយដែលមាន វិស្វករ និង អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងមានទីតាំងនៅភ្នំពេញ។ កម្មវិធីនេះ ត្រូវបានគ្រប់គ្រងដោយ ភើឡេឌៀមគ្រុប ជំនួសឲ្យក្រសួងការបរទេសនិងពាណិជ្ជកម្មរបស់អូស្រ្តាលី។
គណៈកម្មាធិកាគ្រប់គ្រងកម្មវិធី
នៅខែវិច្ឆិកាឆ្នាំ២០១៥ គណៈកម្មាធិការគ្រប់គ្រងកម្មវិធី ត្រូវបានអនុម័តជាផ្លូវការដោយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍និង អនុប្រធានទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
សហប្រធាន៖
-
រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការនៃ គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
-
អនុប្រធានបេសកកម្ម ស្ថានទូតអូស្ត្រាលី ក្រសួងការបរទេសនិងពាណិជ្ជកម្ម
សមាជិក៖
-
រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម
-
រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល
-
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
គណៈកម្មាធិការគ្រប់គ្រងកម្មវិធីជួបប្រជុំយ៉ាងហោចណាស់មួយឆ្នាំម្ដងដើម្បី៖
-
ធ្វើឲ្យប្រាកដថាការអនុវត្តកម្មវិធីគឺ ស្របតាមគោលនយោបាយ យុទ្ធសាស្រ្ត និងអាទិភាពរបស់ រាជរដ្ឋាភិបាល
-
ពិនិត្យនិងអនុម័តផែនការការងារប្រចាំឆ្នាំ គម្រោងថវិកា និងរបាយការណ៍វិវឌ្ឍនភាព
-
ពិនិត្យនិងអនុម័តគោលការណ៍ណែនាំក្នុងការអនុវត្តកម្មវិធី និងដំណើរការជ្រើសរើសគម្រោង
-
សហការណ៍ជាមួយក្រសួងនិងមន្ទីរពាក់ព័ន្ធ ដើម្បីសម្រួលដល់ការអនុវត្តកម្មវិធី
-
អនុវត្តកិច្ចការផ្សេងៗទៀតតាមការកំណត់ដោយសហប្រធានក្រុមប្រឹក្សាភិបាល
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានលេខាធិការដ្ឋាន និងក្រុមអនុវត្តកម្មវិធី សំរាប់កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ហើយរាយការណ៏ទៅ៖
-
អគ្គនាយកនៃ នាយកដ្ឋានកិច្ចការទំនាក់ទំនងអ្នកប្រើប្រាស់ ការផ្គត់ផ្គង់ និងសេវាកម្ម អាជ្ញាធរអគ្គសនីកម្ពុជា ក្រសួងរ៉ែនិងថាមពល
-
អគ្គនាយកនៃនាយកដ្ឋានទឹកស្អាត ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
គណៈកម្មាធិការត្រួតពិនិត្យ