ពេលស្រាវជ្រាវដំបូង យើងខ្ញុំបានឃើញយ៉ាងជាក់ស្តែងថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធឯកជនក្នុងរបស់ប្រទេសកម្ពុជា កំពុងអាក់ខាន ដោយសារស្ទើរតែគ្រប់ទីតាំង ដែលផ្តល់ផលចំណេញល្អបំផុតពីការវិនិយោគ ត្រូវបានគ្របដណ្ដប់រួចទៅហើយ។ បើគ្មានការគាំទ្របន្ថែម ការផ្តល់សេវាកម្មពីវិស័យឯកជន ស្ទើរតែខិតដល់ដែនកំណត់ទៅហើយ។
យើងបានសាកសួរសហគ្រិនខ្មែរ នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាតើអ្វីដែលកំពុងរារាំងការពង្រីកសេវាកម្មរបស់ពួកគេ ហើយគាត់បានឆ្លើយថា៖ លុយ! អ្នកខ្លះមានគម្រោងដែលផ្តល់ចំណេញមកវិញល្អ ប៉ុន្តែមានបញ្ហាក្នុងការស្វែងរកទុនដែលត្រូវការ។
សម្រាប់អ្នកដ៏ទៃទៀត ការគាំទ្រផ្នែកហិរញ្ញវត្ថុ ជាតម្រូវការចាំបាច់ ដើម្បីឲ្យការពង្រីកជំនួញរបស់ពួកគេកាន់តែមានភាពទាក់ទាញ និងនិរន្តភាព។
កម្មវិធីយើងខ្ញុំ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ការឧបត្ថមធន ដែលនឹងជួយបំពេញការវិនិយោគរបស់វិស័យឯកជន និងធ្វើឲ្យអាជីវកម្មមានភាពទាក់ទាញ និងនិរន្តរភាព។